ព័ត៌មាន

Huawei Band 4 ដែលភ្ជាប់ជាមួយនឹង USB charging និងកាន់ថ្មបាន ៩ ថ្ងៃបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវនាឡិកាឆ្លាតវៃចុងក្រោយបំផុតនោះគឺ Huawei Band 4 នៅក្នុងប្រទេសឥណ្ឌាដែលមានភ្ជាប់ជាមួយនឹង USB Charger និងមុខងារថែរក្សាសុខភាពថែមទៀត។ នាឡិកា Huawei Band 4 នេះមានតម្លៃ INR 1999 នឹងដាក់លក់នៅលើ Flipkart ។

 image

នាឡិកា Huawei Band 4 នេះមានថាមពលថ្មដែលមានទំហំ 91mAh និងអាចប្រើប្រាស់បានចាប់ពី ៧ ថ្ងៃសម្រាប់ការប្រើប្រាស់ទូទៅទៅ ៩ ថ្ងៃសម្រាប់ការប្រើប្រាស់ Standby Mode ។ វាមានអេក្រង់ទំហំ 0.96-inch 2.5D color display ជាមួយនឹងកម្រិតភាពច្បាស់ 160×90 ជាមួយនឹងអេក្រង់ Full Touch Screen និង Home Button ថែមទៀត។ អេក្រង់នេះមានមុខនាឡិកា​ដល់ទៅ 66 ដែលអាចទាញចេញពី Huawei Watch Face Store បាន។

image

នាឡិកា Band 4 នេះមានភ្ជាប់ជាមួយនឹង 9 Exercise modes, SpO2 feature សម្រាប់ធ្វើការវាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាម និងបច្ចេកវិទ្យា TruSeen 3.5 heart rate monitoring technology ថែមទៀត៕