ព័ត៌មាន

នេះគឺជារូបភាព render របស់ស្មាតហ្វូន Huawei P40 Pro ដែលមានពណ៌ Mint Green យ៉ាងស្រស់ស្អាតបំផុត!

ក្នុងការបែកធ្លាយថ្មីនេះគឺមានការបង្ហាញនូវរូបភាព render របស់អ្នកទម្លាយម្នាក់ឈ្មោះថា Evan Blass នោះ ស្មាតហ្វូន Huawei P40 Pro មានការបង្ហាញអំពីពណ៌ថ្មី ‘Mint Green’ ដ៏ស្រស់ស្អាត។ សម្រាប់រូបភាព Render ថ្មីនេះគឺមានការទម្លាយបង្ហាញអំពីកាមេរ៉ាខាងក្រោយ 5 គ្រាប់ដែលមានកាមេរ៉ា periscope ធំថែមទៀត។

image

ការទម្លាយកាលពីពេលមុននេះមានការទម្លាយថា ស្មាតហ្វូននេះនឹងមានពណ៌ Black, Blush Gold, Silver Frost, Deep Sea Blue និង Ice White យ៉ាងស្រស់ស្អាត។ ស្មាតហ្វូន Huawei P40 Pro នេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២៦ ខែមីនាឆ្នាំនេះ៕

image