ព័ត៌មាន

ស្មាតហ្វូន និងថេប្លេតរបស់ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS នាពេលអនាគត

ក្នុងដំណើរទស្សនកិច្ចទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅដាវ៉ូសស្ថាបនិកក្រុមហ៊ុន Huawei និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ លោក Ren Zhengfei មានប្រសាសន៍ថាក្រុមហ៊ុននឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS ក្នុងស្មាតហ្វូននាពេលអនាគត។ HarmonyOS AKA Hongmeng OS – ប្រព័ន្ធប្រតិបត្តិដែលត្រូវផលិត និងរចនាថ្មីដោយក្រុមហ៊ុន Huawei ដើម្បីផ្តល់បទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់នៅគ្រប់ឧបករណ៍ និងសេណារីយ៉ូទាំងអស់។

image

លោក Renនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Sina Tech និយាយថា HongmengOS ត្រូវដាក់ឱ្យដំណើរការរួចហើយ ហើយនឹងត្រូវអនុវត្តចំពោះស្មាតហ្វូន ថេប្លេត ទូរទស្សន៍ និងឧបករណ៍ផ្សេងទៀតរបស់ក្រុមហ៊ុន Huawei នាពេលអនាគត។ កាលពីខែធ្នូឆ្នាំមុននេះ អគ្គនាយករបស់ក្រុមហ៊ុន Huawei Consumer Business Software លោក Wang Chenglu និយាយថាលើកលែងតែស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រ ក្រុមហ៊ុន Huawei នឹងតំឡើងប្រព័ន្ធប្រតិបត្តិការ HarmonyOS នៅលើឧបករណ៍ទាំងអស់របស់ខ្លួនហើយនឹងជំរុញប្រព័ន្ធប្រតិបត្តិការនៅប្រទេសចិន និងនៅជុំវិញពិភពលោកផងដែរ។

image

លោក Wang និយាយថាក្រុមហ៊ុន Huawei នៅតែចូលចិត្តប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ជាមិត្តរួមព្រលឹង ហើយ HarmonyOS នឹងត្រូវបានប្រើប្រាស់ផងដែរប្រសិនបើក្រុមហ៊ុនមិនអាចចូលប្រើប្រព័ន្ធប្រតិបត្តិការ Android បាន។ HarmonyOS ត្រូវបានប្រើជាលើកដំបូងនៅក្នុងស្មាតហ្វូន Honor / Huawei Vision SmartScreens (ទូរទស្សន៍ឆ្លាតវៃ) ហើយនឹងត្រូវបានប្រើប្រាស់នៅក្នុង Smartwatches ប្រព័ន្ធយានយន្ត និងឧបករណ៍បំពងសម្លេង Smart Speakers ថែមទៀត ។ ក្រុមហ៊ុន Huawei គ្រោងពង្រីកប្រព័ន្ធប្រតិបត្តិការនេះឱ្យកាន់តែច្រើនថែមទៀតសម្រាប់ឧបករណ៍ជាច្រើននាពេលខាងមុខនេះ៕