ព័ត៌មាន

NOKIA 9 PUREVIEW ក្លាយជាអ្នកផ្លាស់ប្តូរមួយនៅក្នុងឧស្សាហកម្មស្មាតហ្វូននៅក្នុងឆ្នាំ ២០១៩

នៅក្នុងឆ្នាំ 2019 នេះគឺជាឆ្នាំដែលមានស្មាតហ្វូនជាច្រើនបង្ហាញខ្លួនដែលនាំយកនូវភាពអស្ចារ្យជាច្រើន។ នៅឆ្នាំនេះ យើងឃើញវត្តមានរបស់ស្មាតហ្វូនមួយចំនួនដែលគួរអោយចាប់អារម្មណ៍មែនទែនពិសេសគឺស្មាតហ្វូនដែលមានអេក្រង់អាចបត់បានដែលដាក់លក់នៅលើទីផ្សារហើយ បន្ទាប់ពីការរង់ចាំជិតមួយឆ្នាំ។

 image

សារព័ត៌មាន The Economic Times (of India Times) ធ្វើការបង្ហោះនូវបញ្ចីនៃស្មាតហ្វូនចំនួន ៦ ម៉ូឌែលដែលជាអ្នកដែលធ្វើការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មស្មាតហ្វូននេះសម្រាប់ឆ្នាំ ២០១៩ នេះ។ នៅក្នុងចំណោមស្មាតហ្វូនទាំងនោះ វាក៏មានស្មាតហ្វូន Nokia 9 PureView ផងដែរ។ ស្មាតហ្វូន Nokia 9 PureView នេះគឺបង្ហាញខ្លួននៅលើទីផ្សារ ហើយជាពិសេសនេះគឺជាស្មាតហ្វូនដែលអាចធ្វើការថតរូបភាពដោយប្រើប្រាស់នូវកាមេរ៉ាបាន ២ នៅក្នុងពេលដំណាលគ្នាថែមទៀត។

image

សម្រាប់ស្មាតហ្វូន Galaxy Fold របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ស្ថិតនៅក្នុងបញ្ជីរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះផងដែរ ហើយវាគឺជាស្មាតហ្វូនមុនគេដែលបង្ហាញខ្លួននៅក្នុងប្រភេទក្រុមស្មាតហ្វូនដែលអាចបត់បាននេះ។ ក្រុមហ៊ុន ET ក៏ដាក់បញ្ចូលនូវស្មាតហ្វូនជាច្រើនទៀតក្នុងបញ្ជីនេះផងដែររួមមាន Asus ROG Phone II, Nubia Red Magic 3s, Oppo Reno 10x Zoom និង  LG G8X ThinQ Dual Screen ៕