ព័ត៌មាន

ស្មាតហ្វូន NOKIA C1 ដាក់លក់ហើយនៅក្នុងប្រទេសហ្វីលីពីន

សម្រាប់ស្មាតហ្វូន 3G ដែលមានតម្លៃធូរថ្លៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យានោះគឺស្មាតហ្វូន Nokia C1 ពេលនេះដាក់លក់ហើយនៅក្នុងប្រទេសហ្វីលីពីន។ ស្មាតហ្វូននេះមានតម្លៃ ₱2,990 ឬ €54 ។ Nokia C1 នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie Go Edition ដែលមានអេក្រង់ទំហំ 5.45 inch LCD ម៉េមូរីខាងក្នុងម៉ាស៊ីនទំហំ 16 GB កាមេរ៉ាខាងមុខទំហំ 5MP និងថាមពលថ្មទំហំ 2500 mAh ថែមទៀត។ ស្មាតហ្វូននេះមានពណ៌ខ្មៅ ហើយប្រហែលជាពណ៌ក្រហមនឹងដាក់លក់ផងដែរ។ លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅក្រុមហ៊ុន Shopee ៕

image

image