ព័ត៌មាន

realme 5i ប្រកាសលក់នៅថ្ងៃនេះហើយ នៅចាំអីទៀត

ស្មាតហ្វូន realme បានបញ្ចេញផលិតផលថ្មីរបស់ខ្លួនជាផ្លូវការហើយកាលពីពេលថ្មីៗនេះ នោះគឺ realme 5i ។ ថ្ងៃនេះ (ថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២០) realme 5i បានចាប់ផ្តើមលក់លើកដំបូងនៅលើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីម៉ូឌែលនេះត្រូវបានចេញផ្សាយរួចមក ហើយធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍រំជើបរំជួលចំពោះទូរស័ព្ទកាមេរ៉ាភ្លោះដែលមានតម្លៃត្រឹមតែ 169 ដុល្លារតែប៉ុណ្ណោះ។ ក្រៅពីកាមេរ៉ាភ្លោះតើ realme 5i នឹងផ្តល់ជូនអ្វីបន្ថែមទៀត?

 image

Snapdragon 665 AIE & 4GB RAM + 64GB ROM

 ស្មាតហ្វូនម៉ូឌែល realme 5i ត្រូវបានបំពាក់ដោយឈីបប្រភេទ Snapdragon 665, Octa-core, រចនាសម្ព័ន្ធទម្រង់  64 bit, បង្កើនល្បឿនដល់ 2.0GHz ។ ការរួមបញ្ចូលគ្នាទាំងអស់ផ្តល់នូវការការប្រតិបត្តិដ៏អស្ចារ្យ។ ឧបករណ៍អភិវឌ្ឍន៍រួមបញ្ចូលគ្នាត្រូវបានប្រើដើម្បីបន្ថែមទៅលើការអនុវត្តក្រាហ្វិចនិង បង្កើនអាយុកាលថ្មនៅពេលលេងហ្គេម។

ក្រៅពីកម្លាំង និងការសន្សំថាមពល បន្ទះឈីប Snapdragon ក៏ជះឥទ្ធិពលដល់កម្រិតរូបភាពផងដែរ។ ឈីប Snapdragon 665 ផ្ទុកនូវ Hexagon 686 DSP និង Hexagon Vector eXtensions (HVX) DSP ផ្តល់នូវការគាំទ្រកាន់តែខ្លាំងដល់មុខងារថតរូបរបស់កាមេរ៉ា។ វាផ្តល់ឱ្យអ្នកនូវបទពិសោធន៍ប្រសើរជាងមុនជាមួយនូវទំហំ RAM 4GB និង ROM 64GB វាធានានូវប្រតិបត្តិការរលូននិងមានទំហំផ្ទុកគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់គ្រប់រូប។

  image

5000mAh ថាមពលថ្មធំខ្លាំង

realme 5i ត្រូវបានបំពាក់ដោយថាមពលថ្មដែលមានសមត្ថភាពខ្ពស់រហូតដល់ 5000mAh ដែលអាចទ្រទ្រង់បានរយៈពេល 30 ថ្ងៃ។ ដូចគ្នានេះផងដែរ realme 5i មានប្រព័ន្ធបញ្ញាសប្បនិមិត្ត AI freezer និងមុខងារសន្សំសំចៃថាមពលអេក្រង់ដែលមុខងារដ៏ពិសេសនេះមិនធ្លាប់មានបានដាក់ទៅលើស្មាតហ្វូនដែលនៅជួរខ្ទង់តម្លៃ នេះឡើយ។

 អាយុកាលថ្មមានភាពប្រសើរជាងមុនដោយកម្មវិធីក្នុងស្មាតហ្វូនបន្ថែម។ បច្ចេកវិទ្យាដំណើរការ 11nm កម្រិតខ្ពស់ អនុញ្ញាតឱ្យដំណើរការស្វាតហ្វូនកម្លាំងខ្លាំង និង កាន់ថ្មបានយូរដោយសារតែការប្រើប្រាស់ថាមពលទាបបំផុត។ គួរបញ្ជាក់ផងដែរថាថាមពលថ្មគឺ 5000mAh ដំណើរការរួមគ្នាជាមួយឆ្នាំងសាក 10W ដែលសាកពី 0 ទៅ 100% ចំណាយពេលត្រឹមតែ 30 នាទីតែប៉ុណ្ណោះ ហើយម៉ូឌែល realme 5i នេះធានាថាអ្នកនឹងទទួលបានបទពិសោធ៍ល្អនិងប្រសើរជាងមុន។

 Quad Camera

 realme 5i បានបន្តការបញ្ជាក់ស្តង់ដារនៃ realme 5 ស៊េរី នេះរួមមាន- កាមេរ៉ា 4គ្រាប់។ realme 5i មានលេនគោល 12MP, លេនទូលាយ 8MP, លេនថតបញ្ឈរ (Portrait) 2MP និងលេនម៉ាក្រូសម្រាប់ថតរូបជិត 2MP ក៏មានសេនស័រខាងមុខទំហំ 8MP ផងដែរ។ ក្នុងនោះកាមេរ៉ាក៍បំពាក់មុខងារថតពេលយប់ ឬទីងងឹត ដែលហៅថា ( Super nightscape 2.0) មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយដល់ការថតវីដេអូដែលមានលំនឹងល្អ គ្មានចលនាអង្រួននិងរង្គើរ ហើយវាក៏មានមុខងារសម្រាប់ថតវីដេអូយឺតៗ ( slow motion ) រហូតដល់ 240 FPS ទៀតផង។

  image

អេក្រង់ទំហំ 6.5 អ៊ីញ

អេក្រង់ធំ និងចាប់ប្លង់រូបភាពបានធំទូលាយអាចឱ្យអ្នកមើលឃើញកាន់តែធំជាងមុននៅពេលដែលអ្នកលេងហ្គេម មើលភាពយន្ត ឬជជែកកំសាន្តជាវីដេអូ។ ជាមួយនឹងកម្រិតអេក្រង់ធំរហូតដល់ 89% ពីអេក្រង់ដល់តួរស្មាតហ្វូន, ស្នាមអុជតូចផ្ដល់ឱ្យអ្នកទទួលបានរូបភាពធំ នឹងច្បាស់។

  image

Unique Design

ការរចនាមានលក្ខណៈល្អពិសេស

ដូចដែលអ្នកបានឃើញពីការរចនានៅពេលនេះ realm 5i ផ្តល់ជូននូវការរចនាម៉ូដថ្មីដែលមាន 2 ពណ៌ គឺ forest green នឹង aqua blue។ ពន្លឺចែងចាំងបង្ហាញនូវថាមពល សក្ដានុពល បែបយុវវ័យសម័យថ្មី។ ពណ៌ទាំង 2 របស់ realme 5i មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ការរចនាបន្ថែមនូវសភាពគ្រើមៗ ដើម្បីផ្តល់ភាពងាយស្រួលពេលចាប់កាន់ មិនប្រឡាក់និងជាប់ស្នាមម្រាមដៃ ដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីដ៏អស្ចារ្យ។

 កម្មវិធីពិសេសនិងកាដូជាច្រើន

 image

ពេលនេះ realme 5i ក៏មានផ្តល់ជូនកាដូដ៏គួរឱ្យទាក់ទាញផងដែរដូចជា កាសស្តាប់ត្រចៀក និងស៊ីមកាត Smart ដែលភ្ជាប់គម្រោងធំហ្មងរហូតដល់ 12 សប្តាហ៍ ដោយចំណាយត្រឹមតែ 169 ដុល្លារប៉ុណ្ណោះ លោកអ្នកអាចទទួលបានកំពូលស្មាតហ្វូន និងកាដូដ៏មានអត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែប​​ តើលោកអ្នកនៅចាំអ្វីទៀត?