ព័ត៌មាន

ក្រុមហ៊ុន Huawei បើកដំណើរការផ្នែកនៃកម្មវិធីArk Compiler នៅក្នុង AppGallery

កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសបង្ហាញនូវកម្មវិធី Ark Compiler ជាមួយស្មាតហ្វូនស៊េរីថ្មី Huawei P30 ហើយក្រោយមកបានពង្រីកខ្លួនទៅផលិតផលជាច្រើនផ្សេងទៀតជាមួយនឹងការធ្វើបច្ចុប្បន្នភាព EMUI 9.1 ផងដែរ។

 image

យោងតាមក្រុមហ៊ុន Huawei បានអោយដឹងថា Ark Compiler អាចបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ Android ដោយធ្វើអោយប្រសើរឡើងនូវភាពស្ទាត់ជំនាញ ២៤ ភាគរយ ល្បឿនឆ្លើយតប ៤៤ ភាគរយ និងភាពរលូននៃកម្មវិធីរបស់ភាគីទីបីរហូតដល់ ៦០ ភាគរយ។

image

តាមរយៈការឈានទៅមុខបន្ថែមទៀតតាមការសន្យារបស់ខ្លួនថ្មីៗនេះក្រុមហ៊ុន Huawei បានបង្កើតតំបន់ដាក់បញ្ចូលកម្មវិធី Ark Compiler នៅខាងក្នុង AppGallery ជាមួយនឹងការប្រមូលផ្ដុំនូវកម្មវិធីចំនួន ៥០ ។ ទោះយ៉ាងណាផ្នែកArk Compiler section មិនមាននៅក្នុង AppGallery ដែលមានទីផ្សារនៅក្រៅប្រទេសចិននោះទេ។ អ្នកប្រើប្រាស់ស្មាតហ្វូន Huawei និង Honor អាចឆែកមើលផ្នែក Ark Compiler តាមរយៈ AppGallery> Apps (bar bar)> Emerging Zone> Ark Compiler ។បច្ចុប្បន្ន Ark Compiler គាំទ្រដោយស្មាតហ្វូនជាច្រើនរួមមានHuawei P30 series, Huawei Mate 20 series, Honor 20 series, Honor V20, Honor Magic 2, Honor 9X series និងជាច្រើនទៀត៕