ព័ត៌មាន

realme បានប្រកាសជាផ្លូវការថានឹងដាក់បង្ហាញផលិតផលថ្មីគឺ realme x50 ដោយបំពាក់ 5G មុនគេបង្អស់

realme​​ ដែលជាម៉ាកសញ្ញាស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតបានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផល 5G ថ្មីជាមួយនឹងប្រធានបទ «ល្បឿននៃអនាគត» នៅក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ2020 (MWC) ក្នុង ទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញនៅម៉ោង 9:30 ព្រឹកថ្ងៃទី 24 ខែកុម្ភៈ(UTC + 01:00) ខាងមុខនេះ ។ កំពូលស្មាតហ្វូន 5G ដំបូងបង្អស់របស់ realme X50 Pro 5G នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើគេហទំព័រនៅពេលឆាប់នេះៗ។

 នេះសបញ្ជាក់ឱ្យឃើញថា ម៉ាកសញ្ញាស្មាតហ្វូន realme នឹងបង្ហាញខ្លួនជាប្រវត្តិសាស្រ្តជាលើកដំបូងក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ (MWC) ដែលជាការតាំងពិព័រណ៍ទូរស័ព្ទដ៏ធំនៅក្នុងឧស្សាហកម្មសារគមនាគមន៍លំដាប់ពិភពលោក។ ក្នុងនាមជាអ្នកពេញនិយមនៃ 5G ទូទាំងពិភពលោក ក្រុមហ៊ុន realme ដែលប្រកាន់ខ្ជាប់នូវទស្សនវិស័យ “dare to leap” នឹងបង្ហាញស្មាតហ្វូន 5G ដំបូងរបស់ខ្លួនគឺ realme X50 Pro 5G បំពាក់ដោយបន្ទះឈីបដំបូងនៃឈីប Qualcomm Snapdragon 865 5G ដែលដាក់នៅលើស្មាតហ្វូន ។ ក្រុមហ៊ុន realme នឹងបន្តផ្ដល់ភាពភ្ញាក់ផ្អើលដល់អតិថិជនលើសពីការរំពឹងទុក។ 

 image

រូបភាពផ្សព្វផ្សាយពាណិជ្ជកម្មជាផ្លូវការ បង្ហាញពី realme X50 Pro 5G

ស្មាតហ្វូន 5G ដំបូងបង្អស់ដែលបំពាក់ដោយឈីប Snapdragon 865 5G នឹងត្រូវដាក់ឱ្យដំណើរការឆាប់ៗនេះ

នៅក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យា Qualcomm Snapdragon លើកទី 4 ដែលបានធ្វើឡើងនៅចុងឆ្នាំនេះ ក្រុមហ៊ុន Qualcomm បានប្រកាសថា realme នឹងក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់មួយក្នុងចំណោមស្វាតហ្វូនទាំងអស់ដែលបានបំពាក់ប្រព័ន Snapdragon 765G និង​​ Snapdragon 865 5G មុនគេបង្អស់។ ជាងនេះទៅទៀត នៅថ្ងៃទី 7 ខែ មករា ឆ្នាំ 2020 ស្មាតហ្វូន 5G ដំបូងបង្អស់របស់ realme ដែលបំពាក់ដោយប្រព័ន្ធ Snapdragon 765G “5G Youth flagship” នោះ បានដាក់លក់ម៉ូឌែល realme X50 5G  ជាផ្លូវការនៅប្រទេសចិនហើយ។​ ផលិតផលទាំងអស់សុទ្ធតែទទួលបានការគាំទ្រនិងកោតសរសើរពីអតិថិជន។

ក្រុមហ៊ុន realme កំពុងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ចេញស្នាដៃជាលើកដំបូងនៅ ក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ (MWC)។ ក្រុមហ៊ុន realme នឹងនាំមកនូវផលិតផលដ៏ពិសេសមួយគឺ realme X50 Pro 5G ដែលជាផលិតផលស្មាតហ្វូន 5G ដំបូងបង្អស់ របស់ខ្លួនដែលភ្ជាប់មកជាមួយបន្ទះឈីបជំនាន់ចុងក្រោយនៃប្រព័ន្ធ Snapdragon 865 5G ។ 

ដ្បិតថាជាម៉ាកយីហោវ័យក្មេងមែនពិត ប៉ុន្តែក្រុហ៊ុន realme បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់ដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 865 5G ដែលនេះមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន​ realme បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាញ ផ្គត់ផ្គង់ដែលតំណាងដោយក្រុមហ៊ុន Qualcomm ដែលអាចផ្តល់ជូនអតិថិជនទូទាំង ពិភពលោកនូវបច្ចេកវិទ្យានិងផលិតផលទំនើបបំផុត។

 realme នឹងខិតខំដើម្បីក្លាយជាម៉ាកបច្ចេកវិទ្យាដែលប្រកាន់ខ្ជាប់នូវទស្សនវិស័យ “Dare to Leap” ហើយនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសមាជទូរស័ព្ទពិភពលោកប្រចាំឆ្នាំ (MWC) ក្នុងនាមជាម៉ាកសញ្ញាឈានមុខគេលំដាប់ពិភពលោក។

 ចាប់តាំងពីការបង្ហាញខ្លួនជាសាធារណៈមក realme បានរីកចម្រើនជាមួយនឹងគំនិត “Dare to Leap” និងផលិតផលស្មាតហ្វូនដែលមានការប្រកួតប្រជែងខ្ពស់។ យោងតាមស្ថិតិពិភពលោកដែលបានរាយការណ៍ដោយ Counterpoint បានឱ្យដឹងថា ការនាំចេញស្មាតហ្វូន realme សរុបនៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2019 មានចំនួន លើសពី 10 លានគ្រឿង រហូតជាប់ចំណាត់ថ្នាក់ទី ៧ បើប្រៀបជាមួយទីផ្សារទូរស័ព្ទ កំពូលៗនៅជុំវិញពិភពលោក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2018 realme មានអត្រាកំណើនរហូតដល់ 808% ហើយបានក្លាយជាយីហោស្មាតហ្វូនដែល មានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ realme ដែលជាយីហោផ្តោតលើទីផ្សាពិភពលោកកំពុងចារាចរណ៍យ៉ាងសកម្មនៅលើទីផ្សារ ធំៗចំនួន ២៥ នៅទូទាំងពិភពលោក​រួមមានប្រទេស ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ រុស្ស៊ី មជ្ឈិមបូព៌ា និង អឺរ៉ុបជាដើម។ នេះសបញ្ជាក់ឱ្យឃើញថា realme កំពុងមានឈ្មោះល្បីល្បាញ ពាសពេញពិភពលោក។ 

 image

នៅឆ្នាំ 2020 នេះ realme នឹងដើរតួជា “អ្នកពេញនិយមនៃពិភពបច្ចេកវិទ្យា និងកម្សាន្ត”។ ទន្ទឹមនឹងនេះដែរ realme បានយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អតិថិជនវ័យក្មេងយ៉ាងពិសេស។ ជាមួយនឹងម៉ាស៊ីនភ្លោះនៃស្មាតហ្វូននិងAloT ក្រុមហ៊ុន realme នឹងបង្កើតជីវិតបែបទាន់សម័យនិងឆ្លាតវៃដែលពេញនិយមបំផុត។ ជាងនេះទៅទៀត realme យល់ពីតម្រូវការអតិថិជនវ័យក្មេង ហើយផ្តល់ជូនផលិតផលបច្ចេកវិទ្យាយ៉ាងទាន់សម័យជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក។

 នៅពេលនេះ realme នឹងបង្ហាញខ្លួនជាយីហោស្មាតហ្វូនឈានមុខគេនៅក្នុងសមាជទូរស័ព្ទ ពិភពលោកប្រចាំឆ្នាំ 2020  (MWC)  ដែលជាព្រឹត្តិការណ៍ដ៏ធំនៅក្នុងឧស្សាហកម្ម សារគមនាគមន៍អន្តរជាតិ។ ក្នុងនាមជាម៉ាកយីហោវ័យក្មេង realme នឹងបង្ហាញសក្ដានុពលរបស់ខ្លួនថាជា «ក្លាយជាអ្នកនិយមបច្ចេកវិទ្យាយ៉ាងទាន់សម័យ» ដែលមិនត្រឹមតែជាជំហានដ៏ធំមួយក្នុងការកសាងម៉ាកយីហោ realme ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចាប់ផ្តើមដ៏សំខាន់ជាមួយនឹងជំហានថ្មីរបស់ realme ក្នុងបេសកកម្មនៅឆ្នាំ 2020 នេះផងដែរ។

 សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរភ្ជាប់នេះ៖ https://www.facebook.com/realmeCambodia/

អំពី realme

realme គឺជាម៉ាកបច្ចេកវិទ្យាមួយដែលមានជំនាញក្នុងការផ្តល់នូវផលិតផលនិងសេវាកម្ម បច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ជាមួយនឹងបទពិសោធន៏ទស្សនវិស័យ Dare-to-Leap។ យីហោនេះត្រូវ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី 4 ខែឧសភាឆ្នាំ 2018 ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li រួមជាមួយយុវជនមួយក្រុមដែលមានបទពិសោធន៍សម្បូរបែបនៅក្នុងឧស្សាហកម្មស្មាតហ្វូន។ ក្រុមហ៊ុន realme បានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

បើយោងតាម គេហទំព័រ Counterpoint, realmeបានក្លាយជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោក និងបានជាប់លំដាប់លេខ រៀងទី 7 នៅត្រីមាសទី 3 ឆ្នាំ 2019 ។ ទន្ទឹមនឹងនេះដែរ realme មានចំនួនអ្នកប្រើប្រាស់កើនឡើងរហូតដល់ ២៥ លាននាក់ឯណោះក្នុងពេលបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យ realme ក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតលំដាប់ពិភពលោក។ realme បានពង្រីកទីផ្សារជាសកលរហូតដល់ 25 ទីផ្សារដូចជា ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ អឺរ៉ុប រុស្ស៊ី ប៉ាគីស្ថាន និង អាហ្វ្រិក​ជាដើម៕