ព័ត៌មាន

Nokia សូមផ្ញើក្តីស្រឡាញ់ និងភាពស្មោះត្រង់ចេញពីបេះដូងទៅអ្នកទាំងអស់គ្នាក្នុងថ្ងៃ Valentine's Day

ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤កុម្ភ: ហើយវាជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍នោះទេព្រោះថា សេចក្ដីស្រឡាញ់ មានលក្ខណះទូលំទូលាយណាស់។ នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។

image

ប៉ុន្តែសម័យនេះ គេនិយមទិញស្មាតហ្វូនស៊េរីថ្មីជូនមនុស្សជាទីស្រឡាញ់ព្រោះពួកគេអាចថតរូបភាព វីដេអូខល និងការកម្សាន្តជាមួយគ្នាបានយ៉ាងងាយស្រួលបំផុត។ តើលោកអ្នកមានគិតត្រៀមជូនអ្វីសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកហើយឬនៅ? បើមិនទាន់សម្រេចចិត្តទេនោះ ពេលនេះត្រូវម៉ាច់តែម្តង! Nokia មានប្រូម៉ូសិនពិសេសជាមួយនឹងម៉ូដែលស៊េរីថ្មី Nokia 6.2 និង Nokia 7.2 ។

  • ទិញទូរស័ព្ទ Nokia 6.2 មួយគ្រឿងតម្លៃត្រឹមតែ $219 ថែមជូនជើងទ្រទូរស័ព្ទ (Tripod) ដ៏ស្រស់ស្អាតមួយ និងការធានាជូន 1 ឆ្នាំ។ Nokia 6.2 មាន 2 ពណ៌គឺពណ៌ខ្មៅ និងពណ៌ព្រិលទឹកកក។

  • ទិញទូរស័ព្ទ Nokia 7.2 មួយគ្រឿងតម្លៃត្រឹមតែ $289 ថែមជូនជើងទ្រទូរស័ព្ទ (Tripod) ដ៏ស្រស់ស្អាតមួយ និងការធានាជូន 1 ឆ្នាំ។ Nokia 7.2 មាន 2 ពណ៌គឺពណ៌ប្រផេះ និងពណ៌បៃតង។

ប្រម៉ូសិននេះផ្តល់ជូនចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុកនៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និងគ្រប់ Smart Shop ទូទាំងប្រទេស។ កុំភ្លេចណា!  ការជ្រើសរើស Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ដោយសារតែទូរស័ព្ទម៉ាក Nokia នេះធានាសុវត្ថិភាពខ្ពស់ ការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707 ៕ 

image

លក្ខណៈសម្បត្តិរបស់ Nokia 7.2

Nokia 7.2 នេះមានរូបរាងស្រស់ស្អាតកាលីបទាន់សម័យជាមួយនឹងរចនាបទនៃកញ្ចក់2.5D Corning® Gorilla® Glass (ខាងមុខ និងខាងក្រោយ) រឹងមាំធន់ក្នុងការប្រើប្រាស់ ហើយអ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វិកធំៗ ឬការកម្សាន្តកាន់តែសម្បូរបែបនោះ ការជ្រើសរើសយកទូរស័ព្ទ Nokia 7.2 នេះគឺថាអស់បញ្ហាទៅលើការដើររអាក់រអួលទៀតហើយដោយសារតែទូរស័ព្ទនេះបំពាក់នូវបន្ទះឈីប  Qualcomm® Snapdragon™ 660 processor ប៊ូតុងជំនួយការឆ្លាតវៃ  Google Assistant Button សម្រាប់ការបញ្ជាជាសំឡេង  និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android™ 9 Pie (អាចធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 ឆាប់ៗនេះ) ដែលជំនួយក្នុងការប្រើប្រាស់បានកាន់តែប្រសើរបំផុត។ Nokia 7.2 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Adaptive Battery ដែលធ្វើការសន្សំសំចៃថាមពលប្រើប្រាស់បានល្អបំផុត។ Nokia 7.2 មានអេក្រង់ប្រភេទ 6.3” Full HD+ PureDisplay ទ្រទ្រង់នូវ Real-time HDR (17 លានពណ៌ច្បាស់គ្មានគូប្រៀប) ដែលមានតែនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia តែមួយគត់។ អេក្រង់នេះនៅតែមើលឃើញច្បាស់ល្អបំផុតនៅក្រោមពន្លឺព្រះអាទិត្យ។ Nokia 7.2 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ZEISS Optics ៣ គ្រាប់ដែលមានទំហំ 48 MP 1/2″ Quad Pixel, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ថែមទៀត ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 20 MP Quad Pixel ថតរូបភាព Selfies ច្បាស់ល្អអស្ចារ្យតែម្តង។

image

លក្ខណៈសម្បត្តិរបស់ Nokia 6.2

Nokia 6.2 បើមើលទៅលើរូបរាងគឺប្រហាក់ប្រហែលទៅនឹង Nokia 7.2 ដែរ ប៉ុន្តែវាមានចំណុចខុសប្លែកគ្នាមួយចំនួនផងដែរ។ Nokia 6.2 មានអេក្រង់​  6.3” Full HD+ PureDisplay និង Real-Time HDR ដែលផ្តល់នូវពណ៌ច្បាស់មិនធម្មតានោះទេ។លោកអ្នកនឹងជក់ចិត្តជាមួយនឹងអេក្រង់ដ៏ភ្លឺច្បាស់ត្រជាក់ភ្នែកនេះជាក់ជាមិនខាន!  Nokia 6.2 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie (អាចធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 ឆាប់ៗនេះ)ចុងក្រោយបំផុត បន្ទះឈីប Qualcomm® Snapdragon™ 636 ថ្មកម្លាំង 3500mAh  ដែលបញ្ចូលម្តងប្រើប្រាស់បាន 2 ថ្ងៃ និងបច្ចេកវិទ្យា AI  Adaptive Battery សម្រាប់សន្សំសំចៃទៅលើថាមពលថ្មប្រើប្រាស់ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបញ្ជាដោយសំឡេង Google Assistant ថែមទៀត។ Nokia 6.2 ប្រើប្រាស់នូវកញ្ចក់ការពារ 2.5D Corning Gorilla Glass ការពារឆ្កូត និងធ្លាក់ថែមទៀត។ទូរស័ព្ទនេះមានរូបរាងស្រស់ស្អាត និងធន់ទៅនឹងស្នាមឆ្កូតផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ា AI ៣ គ្រាប់ដែលមានទំហំ  MP, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ហើយកាមេរ៉ាខាងមុខគឺមានទំហំ 8MP សម្រាប់ថតរូបភាព Selfies យ៉ាងល្អឥតខ្ចោះថែមទៀត។

** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!