នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នេះ ក្រុមហ៊ុនបច្ចេកវិទ្យាSamsung ប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានជំនាន់ទី ២ របស់ខ្លួននោះគឺ Galaxy Z Flip ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏សហការជាមួយនឹងអ្នកឌីស្សាញអាមេរិកគឺលោក Thom Browne សម្រាប់ការឌីស្សាញទៅលើម៉ូឌែលស្មាតហ្វូនដ៏ពិសេសនេះ។
នេះគឺជាការសហការគ្នាក្នុងការឌីស្សាញទៅលើម៉ូឌែលដ៏ពិសេសនេះដែលមាននាឡិកា Galaxy Watch និង Galaxy Buds+ រួមជាមួយនឹងស្រោម Case របស់ស្មាតហ្វូននេះថែមទៀត។ នេះគឺជាម៉ូឌែល Thom Browne Galaxy Z Flip ដែលមានពណ៌ទឹកប្រាក់ និងហត្ថលេខានៅលើនេះថែមទៀត។
ស្មាតហ្វូន Galaxy Z Flip នេះគឺមានការឌីស្សាញបត់បញ្ឈរជាមួយនឹងអេក្រង់ដែលមានទំហំ 6.7” និងរន្ធប្រហោង Punch-Hole ដំបូងបំផុតនៅលើអេក្រង់នេះ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 855+ និងថាមពលថ្មទំហំ 3,300mAh dual-cell ថែមទៀត។ ស្មាតហ្វូននេះមាន ២ ពណ៌គឺ Mirror Purpleនិង Mirror Black ហើយវានឹងដាក់លក់ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈនេះនៅក្នុងតម្លៃ $1380 ។ ម៉ូឌែលពិសេសនេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ New York Fashion Week ខាងមុខនេះ៕