ព័ត៌មាន

ក្រុមហ៊ុន Netflix សហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅលើមុខងារផ្តាច់មុខនៅលើ Galaxy S20

ក្រុមហ៊ុន Netflix ទើបតែប្រកាសអំពីភាពជាដៃគូរយូរអង្វែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Samsung ជាមួយនឹងការប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy S20 series នេះ។ ស្មាតហ្វូននេះមានអេក្រង់កម្រិត AMOLED displays ជាមួយនឹង 120Hz refresh rates និងបច្ចេកវិទ្យា 5G connectivity សម្រាប់ HDR streaming នៅលើ Nexflix ថែមទៀតសម្រាប់ស្មាតហ្វូនត្រកូល S20 នេះ។

 image

វាក៏មានជំនួយការសិប្បនិម្មិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung សម្រាប់ធ្វើការស្វែងរក និងដំណើរការនូវកម្មវិធីសម្រាប់អ្នកថែមទៀត។ ស្មាតហ្វូន Galaxy S20 series ភ្ជាប់ជាមួយនឹង Netflix Originals ដែលជា Content ថ្មីបន្ថែមទៀតនៅលើស្មាតហ្វូននេះ។

image

ក្រុមហ៊ុន Samsung និយាយថា អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការរកមើលនូវ Content ល្អបំផុតរបស់ Nexflix ក្នុងការពង្រឹងទៅលើសមត្ថភាពកាន់តែប្រសើរនៅលើស្មាតហ្វូន Galaxy នេះ ជាពិសេសគឺការមើលនៅលើ Samsung Daily, Bixby និង Finder ថែមទៀត៕