ព័ត៌មាន

Huawei Nova 7i បង្ហាញខ្លួននៅប្រទេសម៉ាឡេស៊ី ការកម្មង់ទុកមុនស្មាតហ្វូននេះនឹងទទួលបាន Huawei Band 4 ដោយឥតគិតថ្លៃ

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមទទួលការកុម្ម៉ង់ទិញមុនស្មាតហ្វូន Huawei Nova 7i នៅក្នុងប្រទេសម៉ាឡេស៊ីហើយ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ រន្ធប្រហោងនៅលើអេក្រង់ ការឌីស្សាញយ៉ាងស្រស់ស្អាត និងជាច្រើនទៀត។ តាមការបញ្ជាក់របស់ Huawei ស្មាតហ្វូន Huawei nova 7i គឺមានតម្លៃ RM 1,099 (256 USD) ហើយវាអាចធ្វើការ Pre-order បានចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែកុម្ភៈនេះ។ អតិថិជនដែលធ្វើការ Pre-order ទៅលើស្មាតហ្វូននេះនឹងទទួលបាននូវ Huawei Band 4 ឥតគិតថ្លៃថែមទៀត។

image

image

ស្មាតហ្វូននេះគឺ Rebrand Version របស់ស្មាតហ្វូន Huawei Nova 6 SE ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះនៅក្នុងប្រទេសចិនដែលមានតម្លៃ CNY 2199 (312 USD) ។ នេះគឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន HUAWEI NOVA 7I នេះ៖

  • Display: 6.4 inch FHD+ display (punch hole)

  • Processor: Kirin 810

  • RAM/Storage: 8GB RAM + 128GB Storage

  • កាមេរ៉ាក្រោយ: 48MP Main camera (f/1.8) + 8MP Ultra wide-angle  (f/2.4) + 2MP Macro + 2MP Depth .

  • កាមេរ៉ាមុខ: 16MP selfie (f/2.0)

  • ថ្ម: 4200mAh (40W supercharge)

  • Software: EMUI 10 (Android 10)

  • វិមាត្រ: 159.2 x 76.3 x 8.7mm (183g)

  • Others: Side Fingerprint, Wi-Fi, GPS