ព័ត៌មាន

ក្រុមហ៊ុនទូរគមនាគមន៍របស់ទួរគីចុះកិច្ចព្រមព្រៀងក្នុងការប្រើប្រាស់សេវាកម្ម Huawei Mobile Services (HMS) ដែលមានគោលដៅលក់អោយបាន ១ លានគ្រឿង

ក្រុមហ៊ុន Turkcell ដែលជាក្រុមហ៊ុនទូរគមនាគមន៍ទួរគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Huawei ដើម្បីប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី Huawei Mobile Services (HMS) ecosystem ដើម្បីផ្តល់ជូនដល់អតិថិជនជាច្រើនរបស់ខ្លួន។

 image

អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Huawei Turkey CBG លោក Seth Wang រួមជាមួយអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Turkcell លោក Murat Erkan បានបញ្ជាក់ពីភាពជាដៃគូនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអេកូឡូស៊ីចល័តដែលរៀបចំឡើងនៅក្នុងប្រទេសទួរគី នេះបើតាមការបញ្ជាក់របស់ NTV។

image

ក្រុមហ៊ុន Turkcell ក៏មានគោលបំណងលក់ទូរស័ព្ទចំនួន ១ លានគ្រឿងជាមួយនឹង Huawei Mobile Services (HMS) ផងដែរ។ ជាផ្នែកមួយនៃកិច្ចសហការនេះ ក្រុមហ៊ុនទូរគមនាគមន៍បានចាប់ផ្តើមធ្វើសមាហរណកម្មHMS ជិត ៣០ កម្មវិធីសម្រាប់ស្មាតហ្វូនជាច្រើនដែលអាចរកទិញបាននៅហាង Store និងហាងអនឡាញជាច្រើនទៀតនៅដើមខែមេសានេះ។ កាលពីខែឧសភាឆ្នាំមុនក្រុមហ៊ុន Huawei ត្រូវបានហាមឃាត់មិនឱ្យធ្វើការជាមួយក្រុមហ៊ុនហ្គូហ្គលនោះទេ ហើយស្មាតហ្វូន Huawei Mate 30 Pro គឺជាទូរស័ព្ទដំបូងបង្អស់ដែលបង្ហាញខ្លួនមិនមានសេវាកម្ម Google Mobile Services (GMS) នោះទេ។