ព័ត៌មាន

ការនាំចេញស្មាតហ្វូនដែលអាចបត់បានរបស់ពិភពលោកមានការកើនឡើងដល់ទៅ ១០០ លានគ្រឿងនៅឆ្នាំ ២០២៥

កាលពីឆ្នាំមុននេះ ការដឹកជញ្ជូនស្មាតហ្វូនដែលអាចបត់បានទូទាំងពិភពលោកបានឈានដល់ជាង 1 លានគ្រឿង។ អ្នកស្រាវជ្រាវម្នាក់បានរំពឹងថា ការដឹកជញ្ជូននេះនឹងកើនឡើងដល់ ១០០ លាននាក់នៅឆ្នាំ ២០២៥ នេះ។ យោងតាមក្រុមហ៊ុន Strategy Analytics បញ្ជាក់ថា ការនាំចេញស្មាតហ្វូនដែលអាចបត់បាននឹងកើនឡើងដល់ ១០០ លានគ្រឿងនៅឆ្នាំ ២០២៥ ហើយក្រុមហ៊ុន Huawei នឹងក្លាយជាអ្នកលក់ឈានមុខគេនៅក្នុងស្មាតហ្វូនដែលអាចបត់បាននេះ។

image

ស្មាតហ្វូនដែលអាចបត់ចូលបានគឺជាទំរង់ថ្មីបំផុតនៃស្មាតហ្វូនជាច្រើនដែលនៅតែស្ថិតក្នុងដំណាក់កាលដំបូងរបស់ពួកគេ ហើយស្មាតហ្វូនដែលអាចបត់បាននេះត្រូវការពេលវេលាខ្លះដើម្បីកាន់តែចាស់ទុំនៅលើទីផ្សារនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ខ្លួននោះគឺ Huawei Mate X 5G នៅក្នុងខែតុលានេះ ហើយវាលក់បានច្រើនជាង 100,000​ជារៀងរាល់ខែថែមទៀតនៅក្នុងឆ្នាំ ២០១៩ នេះ។

image

ស្មាតហ្វូននេះបានលក់ប្រហែលជា ២ ខែហើយការនាំចេញស្មាតហ្វូននេះគឺប្រហែលជា 200,000 គ្រឿង។ នៅក្នុងការពង្រឹងទៅលើ Version របស់ស្មាតហ្វូន Huawei Mate X អាចនឹងជាស្មាតហ្វូន Huawei Mate Xs ដែលភ្ជាប់ជាមួយនឹងបន្ទះឈីប Kirin 990 5G ។​ស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងដាក់លក់នៅក្នុងឆមាសទី ២ ឆ្នាំនេះ ប៉ុន្តែសម្រាប់ព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ៕