ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នាំយកនូវបន្ទះឈីប 7nm Kirin 810 processor ចេញទៅកាន់ទីផ្សារក្រៅពីប្រទេសចិន

Kirin 810 គឺជាបន្ទះឈីប  7nm processor ទីពីររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនៅលើស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន ហើយវាក៏ដាក់អោយដំនើរការនៅលើស្មាតហ្វូន Huawei Nova 5 នៅក្នុងខែមិថុនា កាលពីឆ្នាំមុននេះនៅក្នុងប្រទេសចិន។ តាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងនាំយកនូវបន្ទះឈីប Kirin 810 ចេញទៅក្រៅទីផ្សាររបស់ចិនតាមរយៈការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Nova 7i ដែលចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៤ ខែកុម្ភៈនេះ។

image

Kirin 810 គឺប្រើប្រាស់នូវបច្ចេកវិទ្យា​ 7nm process technology និងប្រើប្រាស់នូវស្ថាបត្យកម្ម Da Vinci architecture NPU ដែលធ្វើការអភិវឌ្ឍរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលមានការពង្រឹងទៅលើប្រសិទ្ធិភាពនៃកម្មវិធី Software និងការពង្រឹងទៅលើ AI ថែមទៀត។ បន្ទះឈីបនេះគឺមានភ្ជាប់ជាមួយនឹង 2x Cortex A76 cores (2.27GHz) + 6x A55 cores (1.88GHz) ថែមទៀត។ សម្រាប់ក្រាហ្វិករបស់វាគឺជា  Mali-G52 ។

image

Kirin 810’s NPU នេះគឺមានកម្រិតខ្លាំងក្លាជាងបន្ទះឈីប Snapdragon 855 processor ហើយវាខ្ពស់ជាង Kirin 980 chip ថែមទៀត។ វាក៏មានកម្រិតខ្ពស់ជាង AI ថែមទៀត។ ក្រៅពីស្មាតហ្វូន Huawei Nova 7i នេះ បន្ទះឈីប  Kirin 810 ក៏ប្រើប្រាស់នៅលើស្មាតហ្វូន  Huawei Nova 5, Huawei Nova 5i Pro, Nova 5z, Honor 9X, Honor 9X Pro និង Honor 20S ថែមទៀត៕