ព័ត៌មាន

នាឡិកា Huawei Watch GT 2 Elegent និង Classic Edition ពេលនេះដាក់លក់ហើយនៅក្នុងអាហ្វ្រិកខាងត្បូង

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវនាឡិកាម៉ូឌែលពិសេស Elegant Edition (42mm)និង Classic Edition (46mm) របស់នាឡិកា Huawei Watch GT 2 ដែលពេលនេះអាចរកទិញបានហើយនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនោះ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ នាឡិកា Huawei Watch GT 2 Elegant Edition គឺមានតម្លៃ ZAR 6499 ខណៈពេលដែលនាឡិកា Watch GT 2 Elite Edition នេះគឺមានតម្លៃ ZAR 4999 ។

 image

អតិថិជនជាច្រើនដែលធ្វើការបញ្ជាទិញស្មាតវ៉ចនេះនឹងមានការថែមជូននូវកាសស្តាប់ Bluetooth headphones ។ សម្រាប់នាឡិកា Huawei Watch GT 2 (46 mm) ពណ៌ខ្មៅ និងពណ៌ទឹកក្រូចគឺមានតម្លៃ ZAR 4999 ។ នាឡិកា Huawei Watch GT 2 ប្រើប្រាស់នូវបន្ទះឈីប Kirin A1 chipset និងបញ្ចូលថាមពលថ្មម្តងប្រើប្រាស់បាន ២ សប្តាហ៍ថែមទៀត។

image

នាឡិកានេះទ្រទ្រង់នូវប្រព័ន្ធ Bluetooth calling (46mm), in-device music និង Storage ដែលអាចផ្ទុកបាន 500 បទចម្រៀង និងមានអេក្រង់ Super AMOLED display ជាមួយនឹងកញ្ចក់ 3D ថែមទៀត៕