ព័ត៌មាន

NOKIA TA-1212 FEATURE PHONE ទទួលបាននូវវិញ្ញាបនបត្រនៅក្នុងប្រទេសចិន

Nokia TA-1212 ទើបតែឆ្លងកាត់នូវវិញ្ញាបនបត្រមួយរបស់ TENAA នាពេលថ្មីៗនេះ។ ទូរស័ព្ទនេះបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ នៅពេលដែលវាទទួលបាននូវវិញ្ញាបនបត្រ EEC ជាមួយនឹងលេខម៉ូឌែល TA-1205 និង TA-1234 ។

 image

តាមការបញ្ជាក់អំពីលក្ខណៈសម្បត្តិជាច្រើនរបស់វានៅលើទំព័ររបស់ TENAA នោះ Nokia TA-1212 គឺជាប្រភេទ feature phone ដែលមានភ្ជាប់ជាមួយនឹង T9 keyboard ។ ទូរស័ព្ទនេះមានអេក្រង់ទំហំ 2.4-inch TFT screen, ថ្មទំហំ 1200mAh និងកាមេរ៉ា 3 MP ថែមទៀត។ សម្រាប់ OS របស់វានៅមិនទាន់បញ្ជាក់អោយដឹងនៅឡើយទេ។

image

លក្ខណៈសម្បត្តិ

ម៉ូឌែល: TA-1212, Dual SIM

វិមាត្រ: 123.75×52.43×13.1 mm

ទម្ងន់: 88 g

អេក្រង់: 2.4 inch, 240×320

Processor: 0.36GHz

ម៉េមូរី: 8 MB/ internal 16 MB + 32 GB បន្ថែមដោយ SD card

កាមេរ៉ា: 3MP

ថាមពលថ្ម: 1200 mAh

Keyboard: T9

GSM:900MHz,1800MHz, Bluetooth, USB, 3.5 mm port