ព័ត៌មាន

ទិន្នន័យភ្ញៀវចំនួន១០,៦ លានស្ថិតលើវេទិកាអ្នកវាយប្រហារ

 យោងតាមការចុះផ្សាយព័ត៌មានថ្មីៗនេះបង្ហាញឱ្យដឹងថា កញ្ចប់ផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន MGM មានព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អតីតភ្ញៀវសណ្ឋាគារចំនួន១០ ៦៨៣ ១៨៨នាក់។ ឯកសារលេចធ្លាយរួមមានព័ត៌មានផ្ទាល់ខ្លួនដូចជាឈ្មោះពេញ អាសយដ្ឋាន លេខទូរស័ព្ទ អ៊ីម៉េល និងថ្ងៃខែឆ្នាំកំណើត។ អតីតភ្ញៀវប្រហែល ១៣០០នាក់ត្រូវគេជូនដំណឹងថា ព័ត៌មានសំខាន់របស់ពួកគេរួមទាំងលេខលិខិតឆ្លងស្ថិតលើបណ្តាញងងឹត។ អតិថិជនចំនួន ៥២ ០០០នាក់ផ្សេងទៀតទទួលដំណឹងថា មានព័ត៌មានផ្ទាល់ខ្លួនតិចតួចប៉ុណ្នោះរបស់ពួកគេដែលត្រូវបានផ្សព្វផ្សាយលើលើវេទិកា។

image

ក្រុមអ្នកស្រាវជ្រាវទាក់ទងជាមួយភ្ញៀវរបស់ក្រុមហ៊ុន MGM និងបានបញ្ជាក់ពីទិន្នន័យក្នុងឯកសារដែលលេចធ្លាយ។ អ្នករងផលប៉ះពាល់ពីការបំពានទិន្ន័យរួមមានភ្ញៀវទេសចរធម្មតា អ្នកល្បីល្បាញនានា នាយកប្រតិបត្តិបច្ចេកវិទ្យា មន្ត្រីរដ្ឋាភិបាល អ្នកយកព័ត៌មាន​ និងអ្នកជំនាញមកពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក។ 

 image

អ្នកនាំពាក្យមកពីក្រុមហ៊ុន MGM បានជូនដំណឹងពីបញ្ហានេះតាមរយៈអ៊ីម៉េល។ តាមប្រភពអ្នកគ្រប់គ្រងប្រព័ន្ធសង្វាក់សណ្ឋាគារបានឱ្យដឹងថា គេរកឃើញការចូលប្រើម៉ាស៊ីនមេ Cloud ដោយគ្មានការអនុញ្ញាតនៅឆ្នាំមុន ដោយក្នុងម៉ាស៊ីននោះមានព័ត៌មានមួយចំនួនរបស់ភ្ញៀវពីមុនមក។គេជឿជាក់ថា ពុំមានទិន្នន័យហិរញ្ញវត្ថុ ប័ណ្ណទូទាត់ រឺលេខសំងាត់ណាមួយលេចធ្លាយក្នុងឧប្បត្តិហេតុនេះទេ។ អ្នកគ្រប់គ្រងសង្វាក់សណ្ឋាគារនិយាយថា ពួកគេជូនដំណឹងដល់ភ្ញៀវដែលរងផលប៉ះពាល់ទាំងអស់ឱ្យបានតាមត្រឹមត្រូវស្របច្បាប់របស់រដ្ឋ។ ជនរងគ្រោះល្បីៗពីបញ្ហានោះមានដូចជា អគ្គនាយកបណ្តាញ Twitter លោក Jack Dorsey តារាល្បីលោក Justin Bieber និងមន្រ្តី DHS និង TSA ៕