ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញនូវបន្ទះឈីបថ្មី Kirin chipsets របស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺត្រៀមខ្លួនក្នុងការរៀបចំនូវព្រឹត្តិការណ៍សម្ភោធន៍មួយនៅលើអនឡាញនៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខនេះ ហើយវាក៏មានផលិតផលជាច្រើនទៀតដែលនឹងបង្ហាញនៅក្នុងឆាកនេះ ខណៈពេលដែលផលិតផលមួយឬច្រើនរបស់វាអាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin chipsets ចុងក្រោយនេះ។

image

ថ្មីៗនេះ ក្រុមហ៊ុន Huawei នៅលើ WeChat ក៏ធ្វើការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អនឡាញរបស់ខ្លួនថា បន្ទះឈីប Kirin chipset ថ្មីនឹងបង្ហាញខ្លួននៅក្នុងសមាជិកថ្មីរបស់ខ្លួនផងដែរ។ នេះមានន័យថា ក្រុមហ៊ុននឹងនាំយកនូវផលិតផលថ្មីមកបង្ហាញផងដែរ។

តាមការបញ្ជាក់នៅក្នុងព័ត៌មាននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវបន្ទះឈីបថ្នាក់កណ្តាលរបស់ខ្លួននោះគឺ  Kirin 820 នៅថ្ងៃទី ២៤ ខែកុម្ភៈនេះដែលផ្អែកទៅលើដំណើរការនៃ TSMC’s 6nm និងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា​5G ថែមទៀតផង។ សម្រាប់ដំនើរការ  6-nanometer (N6) នេះគឺជា upgraded version​របស់បច្ចេកវិទ្យា 7nm technology ដែលលឿនជាងមុនដល់ទៅ 18%។

image

បន្ទះឈីបនេះក៏បង្ហាញខ្លួននៅលើស្មាតហ្វូន  Huawei Nova 7i ផងដែរ ប៉ុន្តែវានៅមិនទាន់ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G នៅឡើយទេ។ នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានជំនាន់ទី ២ របស់ខ្លួននោះគឺ Huawei Mate Xs ដែលនឹងជាប្រភេទ  upgraded version របស់ស្មាតហ្វូន Huawei Mate X ហើយថែមទាំងប្រើប្រាស់នូវបន្ទះឈីប  flagship Kirin 990 5G chipset ផងដែរ៕