ព័ត៌មាន

Ring ប្រើការផ្ទៀងផ្ទាត់ 2 កត្តាដើម្បីការពារការហេគចូលនៅពេលថ្មីៗនេះ

Smart doorbells និងកាមេរ៉ាសុវត្ថិភាពនាំមកនូវអារម្មណ៍សុវត្ថិភាពដល់គេហដ្ឋានរបស់អ្នកជាពិសេស នៅពេលអ្នកនៅឆ្ងាយ ប៉ុន្តែប្រសិនបើមាននរណាម្នាក់ធ្វើចារកម្មតាមរយៈប្រព័ន្ធឃ្លាំមើលនេះនឹងធ្វើ ឱ្យអ្នកភ័យខ្លាច។ បន្ទាប់ពីមានរបាយការណ៍ថ្មីៗស្តីពីការលួចចូលដំណើរការរបស់ក្រុមហេគឃរ័ទៅ លើកាមេរ៉ាសុវត្ថិភាពដែលភ្ជាប់ទៅនឹងអ៊ីនធឺណិត កាលពីម្សិលមិញក្រុមហ៊ុន Amazon បានប្រកាស បង្កើតលក្ខណៈពិសេសនៃការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃ two-factor ដែលជាលក្ខណៈពិសេសសម្រាប់ អ្នកប្រើប្រាស់ Ring ទាំងអស់។

image

រហូតមកដល់ពេលនេះ ការបើកការផ្ទៀងផ្ទាត់ two-factor នៅក្នុងឧបករណ៍ Ring គឺ optional ដែលពិត ជាអាចការពារ Ring hacks ប៉ុន្តែជាការពិតមនុស្សជាច្រើនមិនដែលរំខានក្នុងការ enable វាទេ។ នោះមានន័យថាចាប់ពីពេលនេះតទៅ នៅពេល login បន្ទាប់ពីចូលទៅក្នុងគណនីឈ្មោះអ្នកប្រើ និង ពាក្យសម្ងាត់របស់គណនី អ្នកប្រើប្រាស់ម្នាក់ៗត្រូវបញ្ចូលលេខកូដសម្ងាត់ ៦ខ្ទង់ ដែលបានផ្ញើទៅពួក គេតាមរយៈទូរស័ព្ទ ឬអ៊ីម៉ែល។

ការផ្ទៀងផ្ទាត់ Two-factor គឺជាការការពារដ៏មានប្រសិទ្ធិភាព ពីព្រោះវាដើរតួជាអ្នករារាំងការពារអ្នក ប្រើប្រាស់ដែលគ្មានការអនុញ្ញាតឱ្យចូលប្រើគណនីរបស់អ្នក ទោះបីជាពួកគេមានឈ្មោះអ្នកប្រើ និង ពាក្យសម្ងាត់ក៏ដោយ។ “អ្នកប្រើប្រាស់ Shared Users មានគណនីរបស់អ្នកដូចគ្នា។ អ្នកអាចជ្រើស រើសដើម្បីទទួលបានលេខសម្ងាត់តែមួយដងតាមរយៈអាស័យដ្ឋានអ៊ីម៉ែលដែលអ្នកបានចុះបញ្ជីនៅលើគណនី Ring របស់អ្នក ឬនៅលើទូរស័ព្ទរបស់អ្នកជាសារជាអក្សរ text message (SMS)” បើតាម Ring បាននិយាយនៅក្នុង blog post។ ជាការប្រសើរណាស់ ធ្វើយឺតប្រសើរជាងមិនធ្វើ។ ការប្រកាស របស់ Ring ធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីក្រុមហ៊ុន Google បានប្រកាសថា វានឹងតម្រូវឱ្យមានការ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ two-factor សម្រាប់គណនី Nest ទាំងអស់ដែលមិនបានភ្ជាប់ទៅនឹងគណនី Google។

image

ថ្មីៗនេះក្រុមហ៊ុនក៏បានបន្ថែមមុខងារជូនដំណឹងចូលសម្រាប់គណនី Ring ដែលមានគោលបំណង ដាស់តឿនអ្នកប្រើប្រាស់គ្រប់ពេលដែលមាននរណាម្នាក់ចូលគណនីរបស់ពួកគេដោយជោគជ័យពី ឧបករណ៍ថ្មី ឬកម្មវិធី browser។ ទោះយ៉ាងណាក៏ដោយ វានៅតែមិនមានការចង្អុលបង្ហាញណាមួយដែលព្រមាន ឬរារាំងអ្នកប្រើប្រាស់ ពីការប្រើពាក្យសម្ងាត់ដែលត្រូវបានគេដឹងថា ត្រូវបានប៉ះពាល់នឹងការរំលោភទិន្នន័យពីមុននោះទេ។ ដូច្នេះអ្នកត្រូវប្រាកដថា អ្នកកំពុងប្រើលេខសម្ងាត់ដែលពិបាកទាយ និង unique សម្រាប់គណនី Ring របស់អ្នក។

ក្រៅពីការបង្កើនសុវត្ថិភាពទាំងអស់នេះ សេវាកម្មដែលគ្រប់គ្រងដោយក្រុមហ៊ុន Amazon ក៏បានផ្អាក ការប្រើប្រាស់សេវាកម្មវិភាគរបស់ភាគីទីបី ហើយផ្តល់ជូននូវជម្រើសមិនចូលរួម a new opt out option ដែលមានគោលបំណងដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ឈប់ពីការចែករំលែកទិន្នន័យរបស់ពួកគេ ជាមួយភាគីទីបី។ ឥឡូវអ្នកអាចបដិសេធមិនចូលរួមចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកផ្តល់សេវាភាគីទីបីក្នុងគោលបំណងទទួលបានការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន។ ប្រសិនបើអ្នកបដិសេធជ្រើសយក opt out, Ring  នឹងមិនចែករំលែកព័ត៌មានដែលត្រូវការដើម្បីបម្រើការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនទេ ទោះបីជាអ្នកនៅ តែអាចមើលឃើញក៏ដោយ បើតតាមក្រុមហ៊ុនបាននិយាយថា ការផ្សព្វផ្សាយតាម non-personalized Ring ផ្ទាល់ខ្លួនពីមួយពេលទៅមួយពេល។

ដើម្បី opt out ចេញពីការចែករំលែកទិន្នន័យទៅភាគីទីបី សូមចូលទៅកាន់ menu of Ring app> ចុចលើ &#039Control Center&#039> បើក “ព័ត៌មានផ្ទាល់ខ្លួន និងការត្រួតពិនិត្យ” បន្ទាប់មក “អ្នកផ្តល់សេវាកម្ម ភាគីទីបី” បន្ទាប់មក “ផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន” ហើយបន្ទាប់មក toggle កុងតាក់ដើម្បី disable ដំណើរការ។ ក្រុមហ៊ុននិយាយថា ការផ្លាស់ប្តូរនឹងចាប់ផ្តើមនៅថ្ងៃនេះ អ្នកប្រើ Ring ទាំងអស់គួរតែមានលទ្ធភាព ចូលប្រើវានៅសប្តាហ៍ក្រោយ។