ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei​ នឹងធ្វើការបង្ហាញនូវ Mobile App Ecosystem, AppGallery, Developer support និងជាច្រើនទៀតក្នុងព្រឹត្តិការណ៍ថ្ងៃទី ២៤ ខែកុម្ភៈខាងមុខនេះ

នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងរៀបចំនូវព្រឹត្តិការណ៍ចំនួន ៣ ផ្សេងៗគ្នាដើម្បីប្រកាសបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើនទៀត។ ព្រឹត្តិការណ៍មួយនោះគឺ Huawei Developer Day (HDD) 2020 នេះដែលក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងប្រកាសបង្ហាញនូវបច្ចេកវិទ្យា Software ជាច្រើនទៀត។

 image

លោក Yanmin Wang ដែលជាប្រធានផ្នែក Huawei Global Partnerships and Eco-Development Division នឹងចាប់ផ្តើមនូវព្រឹត្តិការណ៍ HDD 2020 ជាមួយនឹងការថ្លែងសន្ទរកថា  2020 mobile app ecosystem របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ថែមទៀត។

លោក Jaime Gonzalo អនុប្រធានផ្នែក Mobile Services Europe Huawei Consumer Business Group នឹងនិយាយអំពី Huawei AppGallery និងការពង្រីកទៅកាន់ទីផ្សារពិភពលោកថែមទៀត។ លោក Andreas Zimmer ដែលជាអ្នកគ្រប់គ្រងផលិតផលជាន់ខ្ពស់របស់ផ្នែក Huawei European Product Center Huawei Consumer Business Group នឹងធ្វើការពន្យល់បង្ហាញនូវ Huawei Mobile Services (HMS) Core ដែលមានគោលដៅក្នុងការជំនួសទៅលើសេវាកម្ម GMS និង​ libraries សម្រាប់ HMS developers ថែមទៀត។

image

HMS Core Kit សម្រាប់  developers គឺអាចចូលទៅកាន៉ 24 HMS Core kits, 55 services និង 997 APIs ។ សេវាកម្មជាច្រើននេះគឺមាន In-app purchases (IAP), Account Login and Game services, Push notifications, Analytics, Monetization, Maps, Location និងជាច្រើនទៀត៕