ព័ត៌មាន

ញាក់សាច់! ការម៉ង់ទុកមុនម៉ូឌែលថ្មីហួវៃ Y7p តំលៃត្រឹមតែ 179$ នឹងទទួលបានកាដូសន្ធឹកសន្ធាប់

ហួវៃ Y7p​ តំលៃទាបត្រឹមតែ 179$​ គឺជាស្មាតហ្វូនដំបូងគេបង្អល់នៅក្នុងទីផ្សារកម្ពុជា ដែលមានកាមេរាខ្នាតយក្ស 48MP និងអេក្រង់កាន់តែធំ ប្រជ្រុយកាន់តែតូច ក្រុមហ៊ុនបានអនុញ្ញាតិអោយអតិថិជនធ្វើកាម៉ង់ទុកហើយដើម្បីក្លាយជាអតិថិជនដំបូងទទួលបានស្តុកមុនគេ និងទទួលបានកាដូកាបូបតំលៃ 49$ និងឧបករណ៍បំពងសំលេងឥតខ្សែតំលៃ 29$ សរុបគឺ 78$។

image

ស្មាតហ្វូនស៊េរីថ្មីក្រោមស្លាកសញ្ញាក្រុមហ៊ុនយក្ស HUAWEI  ដែលមានលក្ខណៈពិសេសលើសពីតម្លៃ Huawei Y7p បានបង្ហាញវត្តមានថ្ងៃដំបូងលើទីផ្សារស្មាតហ្វូនប្រទេសកម្ពុជាអតិថិជនអាចទទួលធ្វើការកក់ទុកចាប់ពីថ្ងៃនេះបានហើយ នឹងទទួលយកផលិតផលនៅថ្ងៃទី២៩​ ខែកុម្ភៈ នៅតាមបណ្តាហាងដែលជាដៃគូរបស់ក្រុមហ៊ុនហួវៃទាំងអស់ទូទាំងប្រទេស។

 image

ហួវៃ Y7p គឺជាស្មាតហ្វូនដំបូងគេបង្អស់របស់ក្រុមហ៊ុនយក្សហួវៃនៅឆ្នាំ២០២០នេះ តំលៃទាបត្រឹមតែ​ 179$ ដែលបានបំពាក់ដោយកាមេរ៉ាខ្នាតយក្ស 48 មេហ្គាភិចសែល អេក្រង់កាន់តែធំ​ ប្រជ្រុយកាន់តែតូច (Punch FullView Display), បង្ហាញរូបភាពច្បាស់ ងាយស្រួលប្រើប្រាស់ខណៈពេលលេងអ៊ីនធើណែត លេងហ្គេម រឺ មើលវីដេអូ, កាមេរ៉ាAIក្រោយ 3​គ្រាប់ ទំហំ 48មេហ្គាភិចសែល, 8មេហ្គាភិចសែល, និង 2មេហ្គាភិចសែល ថតរូបច្បាស់មានគុណភាពខ្ពស់គ្រប់ប្លង់ មិនថាប្លង់ពេលយប់​​ ប្លង់ទូទៅ ប្លង់ទូលាយ ប្លង់ព្រាល, ជាពិសេសស្មាតហ្វូនត្រកូល “Y” ស៊េរីថ្មីនេះដំណើរការកម្មវិធី រឺ ហ្គេមជាច្រើនយ៉ាងរហ័សទាន់ចិត្តដោយបន្ទះឈីបល្បឿនលឿន Kirin 710F ។

  image

ដោយការទន្ទឹងរងចាំស្មាតហ្វូនដែលមានលក្ខណៈពិសេសលើសពីតម្លៃនេះ សំរាប់ពត៌មានបន្ថែមទៅស្មាតហ្វូនម៉ូដែល Y7p សូមចុចមើល៖ https://consumer.huawei.com/kh/phones/y7p/