ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA មានគម្រោងក្នុងការទិញយកនូវក្រុមហ៊ុនបច្ចេកវិទ្យា ELENION

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសថា​ខ្លួនមានគម្រោងក្នុងការទិញយកនូវក្រុមហ៊ុន Elenion ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានការពង្រឹងទៅលើដំណោះស្រាយនៃការតភ្ជាប់អុបទិកកម្រិតខ្ពស់ (advanced optical connectivity) ជាច្រើនទៀត​។

 image

ក្រុមហ៊ុន Elenion Technologies គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅក្នុងទឹកដីសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៤ ដែលធ្វើការអភិវឌ្ឍទៅលើ platform ថ្មីសម្រាប់ដំណោះស្រាយទៅលើ silicon photonics​ដែលកាត់បន្ថយនូវការចំណាយសម្រាប់ប្រតិបត្តិករជាច្រើន។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia  មានគម្រោងក្នុងការទិញយកនូវបច្ចេកវិទ្យា និងទ្រព្យសកម្មពាណិជ្ជកម្មជាច្រើនដែលនឹងពង្រឹងទៅលើទីតាំងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នៅលើទីផ្សារផងដែរ។ ដំណោះស្រាយដែលក្រុមហ៊ុន Elenion  គឺអាចប្រើប្រាស់នៅលើបច្ចេកវិទ្យា 5G, cloud និង data center networking ថែមទៀត។ គម្រោងនៃប្រតិបត្តិការនេះនឹងបញ្ចប់នៅចុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះ។ សម្រាប់តម្លៃនៃកិច្ចព្រមព្រៀងនេះនៅមិនទាន់ដឹងនៅឡើយទេ៕