ព័ត៌មាន

Extension របស់ Chrome ច្រើនជាង ៥០០ នឹងដកចេញពីបណ្តាញ Chrome Web Store ជាផ្លូវការ

ឧក្រិដ្ឋជនអ៊ិនធឺណិតបន្តបញ្ចូលមេរោគលើ chrome ដែលមានគំនិតអាក្រក់នៅលើ Web Store  Chrome ផ្លូវការរបស់ Google ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់ និងបញ្ជូនអ្នកប្រើប្រាស់ទៅគេហទំព័រដែលមានគំនិតអាក្រក់។ ក្រុមអ្នកស្រាវជ្រាវសង្កេតឃើញយុទ្ធនាការខុសទ្រង់ទ្រាយធំមួយលើកម្មវិធីជំនួយ copycat ដែលមានមុខងារដូចគ្នា។ កម្មវិធីជំនួយទាំងនេះដំបូងមើលទៅមានលក្ខណៈស្របច្បាប់ ប៉ុន្តែវានឹងចម្លងមេរោគដល់អ្នកប្រើប្រាស់ និងធ្វើអោយទិន្នន័យអ្នកប្រើប្រាស់ងាយរងគ្រោះ។

image

អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពលោក Jamila Kaya ប្រើឧបករណ៍សុវត្ថិភាព Duo របស់ក្រុមហ៊ុន Ciscoដោយឥតគិតថ្លៃដើម្បីស្វែងរកយុទ្ធនាការមេរោគនេះ។  CRXcavator ជាឧបរណ៍ឆែក Chrome extension ដែលវិភាគលើ extension  និងបង្ហាញហានិភ័យដែលជាប់ទាក់ទង។ មុនពេលដំឡើង extensions អ្នកប្រើប្រាស់អាចពិនិត្យមើលជាមួយឧបករណ៍នេះដោយប្រើឈ្មោះរបស់អ្នកប្រើប្រាស់ ឬលេខសម្គាល់របស់ extension ហើយវាបង្ហាញជារបាយការណ៍។ 

 image

អ្នកស្រាវជ្រាវ Jamila និង Duo ការជាមួយគ្នាដើម្បីរកមើល extensions ជាច្រើន ហើយពួកគេប្រើប្រាស់ CRXcavator.io ដើម្បីកំណត់អត្តសញ្ញាណផ្គូរផ្គងចំនួន ៧០ដែលត្រូវគ្នាជាមួយនឹងអ្នកប្រើប្រាស់ចំនួន ១,៧លាននាក់ និងបង្កើនការព្រួយបារម្ភចំពោះ Google ។ មានហានិភ័យពីការកេងប្រវ័ញ្ចតាមរយៈការផ្សាយពាណិជ្ជកម្ម និងការប៉ុនប៉ងដើម្បីគេចចេញពីសន្តិសុខរបស់ Chrome Web Store។

សកម្មភាពដែលមានគំនិតអាក្រក់របស់យុទ្ធនាការនេះគឺការក្លែងបន្លំការផ្សាយពាណិជ្ជកម្មហើយពួកគេនឹងធ្វើបានសម្រេចដោយបញ្ជូនអ្នកប្រើប្រាស់ទៅគេហទំព័រផ្សេងៗ។ មួយផ្នែកធំនៃការផ្សាយពាណិជ្ជកម្មបញ្ជូនបន្តទៅគេហទំព័រស្របច្បាប់ដូចជា Macy&#039s, Dell, ឬ Best Buy និងគេហទំព័រដែលមានគំនិតអាក្រក់ផ្សេងទៀត។ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា អ្នកធ្វើសកម្មភាពគំរាមកំហែងមានសកម្មភាពយ៉ាងហោចណាស់រយៈពេល៨ខែចាប់តាំងពីខែមករាឆ្នាំ២០១៩មក ហើយ សកម្មភាពនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ការរកឃើញទាំងនេះត្រូវបានគេរាយការណ៍មកក្រុមហ៊ុន Google ថា កត្តានេះអនុញ្ញាតឱ្យក្រុមហ៊ុន Google ស្វែងរកលើហាង Chrome ទាំងអស់ និងដកចេញនូវ extensions ដែលមានមេរោគច្រើនជាងចំនួន ៥០០ extensions ។