ព័ត៌មាន

Huawei Mate 30 Pro 5G នឹងក្លាយជាស្មាតហ្វូន 5G ដំបូងបំផុតនៅក្នុងប្រទេសសិង្ហបុរី

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រៀមខ្លួនក្នុងការដាក់លក់ស្មាតហ្វូន 5G ដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរីនោះគឺ Huawei Mate 30 Pro 5G នៅថ្ងៃទី ២៩ ខែកុម្ភៈនេះ។ ស្មាតហ្វូននេះគឺមាន NSA/SA dual 5G network ថែមទៀត។ ស្មាតហ្វូន Huawei Mate 30 Pro 5G នឹងមានប្រភេទ Vegan Leather – Orange ដែលនឹងដាក់លក់នៅថ្ងៃទី​ ២៩​ ខែកុម្ភៈនេះនៅតាមហាង Huawei Concept Stores, ហាងលក់គ្រឿងអេឡិចត្រូនិចជាច្រើនទៀត និងហាងដៃគូសហការជាមួយនឹង Lazada និង Shopee ជាមួយនឹងតម្លៃ (S$1,498) នៅក្នុងប្រទេសសិង្ហបុរីថែមទៀត។

 image

ក្រុមហ៊ុននេះក៏មានការផ្តល់ជូននូវកញ្ចប់កាដូតម្លៃ S$619 សម្រាប់អតិថិជនដែលទិញនៅក្នុងការដាក់បង្ហាញស្មាតហ្វូននេះនៅ Bedok Mall, B2 Atrium នៅថ្ងៃទី ២៩ ខែកុម្ភៈនេះ។ សម្រាប់ការទិញ Huawei Mate 30 Pro 5G អ្នកនឹងទទួលបាននូវ៖

  • Huawei FreeBuds Lite ( S$188)

  • Huawei 27W SuperCharge Wireless Charger (S$78)

  • Huawei Phone Cover (S$48)

  • Huawei 27W SuperCharge Wireless Car Charger (S$98)

  • 4-in-1 Gift Box ( S$207)

image

ស្មាតហ្វូន Huawei Mate 30 5G នេះគឺដំណើរការជាមួយនឹងសេវាកម្ម Huawei Mobile Services (HMS) និងការតម្លើងមកជាស្រេចនូវកម្មវិធី និងសេវាកម្មមួយចំនួនដូចជា Huawei AppGallery, Huawei ID, Huawei Themes, mobile cloud និងជាច្រើនទៀត៕