ព័ត៌មាន

ស្មាតហ្វូន Huawei Mate Xs នៅក្នុងប្រទេសចិនគឺមានតម្លៃថោកជាងទីផ្សារពិភពលោកដល់ទៅ 250 អ៊ឺរ៉ូ

ស្មាតហ្វូន Huawei Mate Xs គឺចាប់ផ្តើមធ្វើការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ពិភពលោកជាមួយនឹងតម្លៃ  €2499 ។ បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងប្រទេសចិនបញ្ជាក់ថា សម្រាប់តម្លៃរបស់ស្មាតហ្វូនដែលអាចបត់បាននេះគឺមានលក្ខណៈគួរអោយចាប់អារម្មណ៍ជាច្រើន។ នៅក្នុងប្រទេសចិន ស្មាតហ្វូន Huawei Mate Xs 5G គឺមានតម្លៃ 16999 yuan ហើយសម្រាប់ការ Pre-order របស់ស្មាតហ្វូននេះគឺនៅថ្ងៃទី ២៦ ខែកុម្ភៈខាងមុខនេះ។ ការដាក់លក់ស្មាតហ្វូននេះគឺនៅថ្ងៃទី ៥ ខែមីនាខាងមុខនេះ។

image

បើធ្វើការប្រៀបធៀបជាមួយនឹង version របស់ពិភពលោកនោះ ស្មាតហ្វូន  Huawei Mate Xs នេះនៅក្នុងប្រទេសចិនគឺមានតម្លៃ  Huawei Mate Xs ដែលថោកជាងស្មាតហ្វូនដែលលក់នៅលើទីផ្សារពិភពលោកដល់ទៅ 250 អ៊ឺរ៉ូថែមទៀត។ ស្មាតហ្វូន Huawei Mate Xs ត្រូវគេរំពឹងថានឹងមានតម្លៃថោកជាងស្មាតហ្វូនជំនាន់មុន Huawei Mate X ដែលមានតម្លៃ 2299 EUR (18,080 CNY) កាលពីឆ្នាំមុននៅក្នុងព្រឹត្តិការណ៍ MWC 2019នោះ។

image

ស្មាតហ្វូន  Huawei Mate Xsនេះបានមកជំនួសកន្លែងរបស់ស្មាតហ្វូន Huawei Mate X នៅលើបញ្ជីរបស់ Vmall ហើយវាមានតម្លៃដូចគ្នានោះគឺ 16999 yuan ។ ស្មាតហ្វូន Huawei Mate Xs នេះក៏មានការពង្រឹងនូវការឌីស្សាញ Falcon Wing សម្រាប់ប្រើប្រាស់ជាស្មាតហ្វូនក៏បាន និងថេប្លេតក៏បាន។ បន្ថែមពីនេះទៀតនោះ អេក្រង់របស់ស្មាតហ្វូននេះគឺមានដល់ទៅ 3 ស្រទាប់ថែមទៀត។ ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G SoC Kirin 990 5G ការពង្រឹងទៅលើ mobile AI និងការទំនាក់ទំនង 5G ថែមទៀត៕