ព័ត៌មាន

អូហូ៎…! ចំណេញកប់ក្តោងម៉ង…! កម្មវិធី “8K ប្រូម៉ូសិន ” សម្រាប់រាល់ការទិញ Samsung Galaxy S20+ ឬ Galaxy S20 Ultra!!

ថតវីដេអូ 8K មើលទូរទស្សន៏ 8K …!!!

ទទួលស្គាល់ និងឱ្យកំពូលមេដាយដល់ Samsung Galaxy S20+ និង Galaxy S20 Ultra ថាជាស្តេចកំពូលស្មាតហ្វូនក្នុងលោកគ្មានគូប្រៀបប្រចាំឆ្នាំ ២០២០ ពិតមែន! ឥឡូវនេះក្រុមហ៊ុន សាមសុង បានផ្តល់ជូននូវភាពរំភើបរីករាយដ៏អស្ចារ្យជាមួយ នឹងកម្មវិធី “8K ប្រូម៉ូសិន”! សម្រាប់អតិថិជនដែលបាន Pre-order រួច ឬមិនទាន់ Pre-order កំពូលស្មាតហ្វូន Samsung Galaxy S20+ ឬ Galaxy S20 Ultra អាចទទួលយកកញ្ចប់នេះបានជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យដែលពុំធ្លាប់មាន!

image

អតិថិជនដែលបានទិញ Galaxy S20+ | S20 ជាមួយនឹងប្រូម៉ូសិននេះនឹងអាចទិញទូរទស្សន៍ QLED 8K 65 អ៊ីញ ម៉ូឌែល QA65Q900RBKXXT ហើយទទួលបានការបញ្ចុះតម្លៃ ដល់ទៅ 50% នៃតម្លៃទូរទស្សន៍។ រកឯណាបានលោកព្រះ…! រួសរាន់ឡើង…! កម្មវិធីប្រូម៉ូសិនមហាយក្សនេះគឺអត់ដែលមានទេ! លើកទី ១ ហើយ…ដូច្នេះសូមកុំឱ្យឱកាសមាស នេះកន្លងផុតឱ្យសោះណា៎!! បានទាំងទូរស័ព្ទដែលថតវីដេអូ 8K និងបានទាំងភាពរីករាយក្នុងការទស្សនាលើអេក្រង់ទូរទស្សន៍ 8K ទំហំ 65 អ៊ីញ យ៉ាងត្រជាក់ភ្នែកថែមទៀតផង! ជីវិតគឺពិតជាមានន័យ និងស៊ីវីល័យខ្លាំងណាស់…!

image

បញ្ជាក់៖

1- ការកម្ម៉ង់ចាប់ពីថ្ងៃទី 27 កុម្ភៈ 2020 នេះតទៅ រហូតដល់ទូរទស្សន៍អស់ពីស្តុក

2- រាល់ការកម្ម៉ង់កញ្ចប់តម្លៃនេះ អតិថិជនត្រូវធ្វើការកក់លុយចំនួន $200 នៅហាងដែលខ្លួនបានជាវ (លុយកក់ពុំអាចដកវិញបាន)។

3- ម្ចាស់ហាងត្រូវទំនាក់ទំនងមកខាងសាមសុងតាមរយលេខ 061 – 666 – 526  ដើម្បីបញ្ជាក់ការកម្ម៉ង់។

4- ក្រុមហ៊ុន សាមសុង នឹងដឹកជញ្ជូនទូរទស្សន៍ដល់ផ្ទះអតិថិជនដោយមិនគិតថ្លៃ ។

5- តម្លៃសេវាកម្មក្នុងការដំឡើង និងបរិក្ខារបន្ថែមជាបន្ទុករបស់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ និងទស្សនាផលិតផលដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !