ព័ត៌មាន

ស្មាតហ្វូន Huawei P40 lite បង្ហាញខ្លួនជាមួយនឹងកាមេរ៉ាខាងក្រោយ 48MP, 7nm Kirin 810, EMUI 10

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសថា ព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន P-series flagship – Huawei P40 នឹងចាប់ផ្តើមនៅថ្ងៃទី ២៦ ខែមីនានេះ ហើយមុនពេលព្រឹត្តិការណ៍នេះចាប់ផ្តើមនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិននេះក៏ប្រកាសបង្ហាញនូវប្រភេទ Lite Edition របស់ស្មាតហ្វូនស៊េរីថ្មីនេះផងដែរ។

 image

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Huawei P40 lite នៅក្នុងអ៊ឺរ៉ុបដែលមានអេក្រង់ Hole-Punch កាមេរ៉ាខាងក្រោយ 4 គ្រាប់ បន្ទះឈីប 7nm Kirin 810 processor, Android 10, 40W superfast charging និងជាច្រើនទៀត។ ស្មាតហ្វូន Huawei P40 lite នេះគឺមានតម្លៃ EUR 299 នៅក្នុងប្រទេសអេស្ប៉ាញ ហើយវាអាចធ្វើការ Pre-order ចាប់ពីថ្ងៃទី ២ ខែមីនានេះ។ អតិថិជនដែលអាចធ្វើការPre-order ស្មាតហ្វូននេះគឺមានការថែមជូននូវ Huawei FreeBuds 3  ផងដែរ។

image

ស្មាតហ្វូន Huawei P40 lite នេះដំណើរការនូវ EMUI 10 ដែលផ្អែកនៅលើ Android 10 នឹងភ្ជាប់ជាមួយនឹងសេវាកម្ម Huawei Mobile Services (HMS) ថែមទៀត។ នេះគឺជាស្មាតហ្វូនជំនាន់មួយទៀតរបស់ Huawei Nova 7i​ដែលប្រកាសបង្ហាញខ្លួនកាលពីដើមខែនេះ។ ស្មាតហ្វូន Huawei P40 Lite នឹងធ្វើការពង្រីកទៅកាន់ទីផ្សាររបស់អ៊ឺរ៉ុប និងតំបន់ជាច្រើនទៀត។ ស្មាតហ្វូននេះមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Crush Green, Sakura Pink និង Midnight Black ៕