ព័ត៌មាន

កម្មវិធីបណ្តាញសង្គមដ៏ពេញនិយមបំផុតនឹងបង្ហាញខ្លួនឆាប់ៗនេះនៅលើ AppGallery

ថ្មីៗនេះ នៅក្នុងអំឡុងនៃព្រឹត្តិការណ៍នៃការសម្ភោធន៍អនឡាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ប្រកាសបង្ហាញនូវគម្រោងមួយក្នុងការពង្រឹងទៅលើកម្មវិធី App Platform របស់ខ្លួននោះគឺ AppGallery ដែលមានភ្ជាប់ជាមួយនឹងមុខងារ និងកម្មវិធី Apps ជាច្រើន។ បន្ថែមពីនេះទៀតនោះ វាក៏មានព័ត៌មានជាច្រើនទៀតដែលថ្មីសម្រាប់លោកអ្នកផងដែរ។

 image

នៅក្នុងព្រឹត្តិការណ៍អនឡាញរបស់ក្រុមហ៊ុន Huawei នេះ លោក CEO, Richard Yu របស់ក្រុមហ៊ុន Huawei Consumer Business Group ប្រាប់ថា កម្មវិធីបណ្តាញសង្គមដ៏ពេញនិយមបំផុតជាច្រើននឹងអាចដំណើរការបានឆាប់ៗនេះនៅលើ AppGallery ។ ទោះជាយ៉ាងណាក៏ដោយនោះ វានៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់ថាពេលណាដែលកម្មវិធីទាំងនេះដាក់អោយដំណើរការនោះទេ។

image

កាលពីខែឧសភានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវបានដាក់ចូលទៅក្នុងបញ្ជី Entity List ហើយក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិកដូចជា Google, Facebook និង Twitter ក៏ត្រូវហាមប្រាមមិនអោយធ្វើការជាមួយនឹងក្រុមហ៊ុន Huawei ហើយក្រុមហ៊ុនទាំងនេះក៏លែងដាក់អោយដំណើរការនូវកម្មវិធី Apps ជាច្រើននៅលើស្មាតហ្វូនថ្មីៗរបស់ Huawei ផងដែរ។ កាលពីខែតុលាឆ្នាំមុននេះ ស្មាតហ្វូន​ Huawei Mate X បង្ហាញខ្លួនតែសម្រាប់ទីផ្សាររបស់ប្រទេសចិនតែប៉ុណ្ណោះ។ ស្មាតហ្វូននេះកឺមិនមានសេវាកម្ម GMS នោះទេ។ ស្មាតហ្វូន Huawei ថ្មីៗពេលនេះគឺអាចដំណើរការនូវកម្មវិធី Huawei apps ជាច្រើនដូចជា Huawei AppGallery, Huawei Assistant និង Huawei Browser, Huawei Cloud, Huawei Wallet និង Huawei Video, Huawei Music និង Huawei Reader ថែមទៀត៕