ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A41 បែកធ្លាយជាមួយនឹងកាមេរ៉ាខាងក្រោយ ៣ គ្រាប់ និងការឌីស្សាញយ៉ាងទាក់ទាញ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy A series ជាច្រើនរបស់ខ្លួននៅក្នុងរយៈពេល ២ ខែដំបូងនៅក្នុងឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀតនោះគឺ Galaxy A41 ។ នេះគឺជាស្មាតហ្វូនប្រភេទថ្នាក់កណ្តាលយ៉ាងស្រស់ស្អាតបំផុត។

 image

ស្មាតហ្វូន Galaxy A41 នេះគឺមានកម្រិតទាបជាងស្មាតហ្វូន Galaxy A51 ។ រូបភាពរបស់ស្មាតហ្វូននេះក៏មានការទម្លាយដោយ PriceBaba និង​ @OnLeaks ដែលបង្ហាញអំពីកាមេរ៉ា ៣ គ្រាប់របស់ស្មាតហ្វូននេះ និងការឌីស្សាញរូបរាងយ៉ាងស្រស់ស្អាត Waterdrop Notch ថែមទៀត។

image

ស្មាតហ្វូន Galaxy A41 នេះប្រហែលជាមានកាមេរ៉ាទំហំ 48-megapixel និងអេក្រង់ទំហំ 6-inch ហើយវាប្រហែលជាប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។ Galaxy A41 នឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីប octa-core MediaTek Helio P65 processor រ៉េមទំហំ 4GB RAM និងម៉េមូរីទំហំ 64GB ឬ 128GB storage ថែមទៀត៕