ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវនាឡិកា Galaxy Watch Active 2​ថ្មីចំនួន ២ ម៉ូឌែល

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតវ៉ចថ្មីរបស់ខ្លួនសម្រាប់ម៉ូឌែល Galaxy Watch Active 2 ចំនួន ២ ម៉ូឌែលនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។ នាឡិកា Galaxy Watch Active 2 Golf Edition និង LTE Aluminum គឺជាម៉ូឌែលសម្រាប់អ្នកដែលចូលចិត្តលេងកីឡាវាយកូនហ្គោល។ វាមានភ្ជាប់ជាមួយនឹងមុខងារក្នុងការវាស់ចម្ងាយកូនហ្គោល និងកម្មវិធី Smart Caddie app ថែមទៀតផង។ ស្មាតហ្វូននេះមានវគ្គសិក្សាអំពីការលេងកូនហ្គោលដល់ទៅ 40,000 ថែមទៀត។

image

នាឡិកា Samsung Galaxy Watch Active 2 Golf Edition នេះនឹងមានប្រភេទ Aqua Black (44mm) និង Pink Gold (40mm) ។ វានឹងដាក់លក់នៅក្នុងតម្លៃ $295 និង $325 ។ នាឡិកា Galaxy Watch Active 2 LTE Aluminum មានគោលដៅសម្រាប់យុវវ័យក្មេងៗ ហើយវាមានតម្លៃដូចគ្នាទៅនឹងម៉ូឌែល Golf Edition ផងដែរ។

image

វាទ្រទ្រង់ទៅលើបច្ចេកវិទ្យា LTE ហើយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការផ្ញើសារ និងខលបានជាមួយនឹងនាឡិកា Galaxy Watch Active 2 LTE Aluminum នេះថែមទៀត។ វាមានពីរទំហំគឺ 40mm និង 44mm ហើយវាមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសថែមទៀត៖ Aqua Black, Cloud Silver និង Pink Gold ៕