ព័ត៌មាន

Huawei Nova 7 SE បង្ហាញខ្លួនភ្ជាប់ជាមួយនឹងបន្ទះឈីប 5G Kirin chipset, 64MP​ និងអេក្រង់ punch hole

ការបែកធ្លាយនាពេលថ្មីនេះបញ្ជាក់ថា ស្មាតហ្វូន Huawei Nova 7 series គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nova 6 series ដែលមាន ៣ ម៉ូឌែលគឺ Huawei Nova 7, Nova 7 Pro និង  Nova 7 SE ។ ពេលនេះ វាមានព័ត៌មានមួយចំនួនដែលមានការទម្លាយចេញពីអ្នកទម្លាយមួយនៅលើ Weibo ដែលមានការទម្លាយអំពីស្មាតហ្វូន Huawei Nova 7 នេះ។

image

តាមការបញ្ជាក់នៅក្នុងព័ត៌មាននេះ Huawei Nova 7 SE នឹងមានអេក្រង់ 6.5-inch hole-punch ប្រព័ន្ធស្កេនក្រយ៉ៅដៃចំហៀង កាមេរ៉ាខាងក្រោយ ៤ គ្រាប់ បច្ចេកវិទ្យា 22.5W fast charging និង 5G Kirin chipset ថែមទៀត។ សម្រាប់បន្ទះឈីបនេះប្រហែលជា  Kirin 820 ។

image

របាយការណ៍ជាច្រើនកាលពីពេលមុននេះបញ្ជាក់ថា វាមានស្មាតហ្វូនចំនួន ៣ ម៉ូឌែលដែលមានបច្ចេកវិទ្យា​5G network​ និងដំណើរការនូវ  flagship Kirin 990 5G system ថែមទៀត។ វាមិនទាន់មានការបញ្ជាក់អំពីការប្រកាសបង្ហាញនូវស្មាតហ្វូន Huawei Nova 7 series នោះទេ ប៉ុន្តែវាក៏នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Huawei P40 series នៅក្នុងប្រទេសចិននៅក្នុងខែមេសានេះផងដែរ៕