ព័ត៌មាន

មុខងារថ្មីៗរបស់ EMUI 10 កំពុងតែធ្វើការតេស្តនៅលើស្មាតហ្វូន Huawei P30 series ហើយនឹងដំណើរការឆាប់ៗនេះ

ស្មាតហ្វូន Huawei P30 និង P30 Pro គឺជាស្មាតហ្វូនដំបូងបំផុតដែលទទួលបាននូវការ upgrade EMUI 10/Android ហើយក្រុមហ៊ុន Huawei ក៏ធ្វើការពង្រីកនូវការអាប់ដេតរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោកថែមទៀត។ ថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏ចាប់ផ្តើមធ្វើតេស្តទៅលើមុខងារមួយចំនួននៅលើស្មាតហ្វូន Huawei Mate 30 series នេះដែលដំណើរការនូវ EMUI 10 នៅក្នុងប្រទេសចិន ហើយប្រទេសនេះក៏ចាប់ផ្តើមធ្វើការបញ្ចេញនូវ EMUI 10 beta ថ្មីរបស់ស្មាតហ្វូន Huawei P30 series នេះ។

image

តាមការបញ្ជាក់របស់ព័ត៌មាននេះ Huawei​ ក៏ចាប់ផ្តើមនូវមុខងារថ្មីរបស់ EMUI 10 សម្រាប់ស្មាតហ្វូន Huawei P30 និង P30 Pro នេះ។ ក្រុមហ៊ុន Huawei មិនទាន់ប្រកាសបង្ហាញអំពីព័ត៌មានដែលពាក់ព័ន្ធទៅនឹងមុខងារថ្មីៗនៃការអាប់ដេតថ្មីនេះទេ។ សម្រាប់ EMUI 10 versions គឺ Huawei P30 [ELE-AL00, ELE-TL00] – EMUI 10.0.0.188 និង Huawei P30 Pro [VOG-AL00, VOG-TL00, VOG-TL00]  – EMUI 10.0.0.188 ៕

image