ព័ត៌មាន

ទីបំផុត… ស្តេចកំពូលស្មាតហ្វូនគ្រងរាជប្រចាំឆ្នាំ Samsung Galaxy S20 និង S20 Ultra បានដាក់សម្ពោធលក់ផ្លូវការក្នុងប្រទេសកម្ពុជាហើយ!

ការជឿទុកចិត្ត ការស្រឡាញ់ពេញចិត្ត និងក្តីសុបិនក្នុងការធ្វើជាម្ចាស់ស្តេចកំពូលស្មាតហ្វូនក្នុងប្រវត្តិសាស្ត្រប្រចាំឆ្នាំ ២០២០ ពេលនេះបានដាក់សម្ពោធលក់ជាផ្លូវការក្នុងទីផ្សារទូទាំងព្រះរាជាណាចក្រកម្ពុជាយើងហើយ! ដូច្នេះអតិថិជនដែលកំពុងតែទន្ទឹងរង់ចាំយ៉ាងតក់ក្រហល់តាមរយៈការកម្ម៉ង់ទុកក្តី និងចង់ទិញនៅថ្ងៃនេះក្តីសូមប្រញាប់អញ្ជើញទៅជាវឱ្យបានមុនគេភ្លាមទៅ!

 image

អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតនោះសម្រាប់រាល់ការជាវ Samsung Galaxy S20+ និង S20 Ultra ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង នឹងមានការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

* មេម៉ូរី Micro SD 256 (រហូតដល់អស់ពីស្តុក)!

* បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (ផ្តល់ជូនរយៈពេល ៣ ខែ រាប់ចាប់ពីថ្ងៃទិញ)!

* ការបង់រំលស់ 0% ដោយគ្មានការប្រាក់! (រយៈពេល៩ខៃ)

image

 ក្រៅពីការថែមជូនដ៏ពិសេសអស្ចារ្យនេះក្រុមហ៊ុន សាមសុង ក៏នឹងធ្វើការបង្ហាញជូននូវចំណុចដ៏មហស្ចារ្យដែលមានសមត្ថភាពខ្ពស់ធ្វើឱ្យ Samsung Galaxy S20+ និង S20 Ultra គ្រងរាជជាស្តេចកំពូលស្មាតហ្វូនប្រចាំឆ្នាំផងដែរ!

* Galaxy S20+

– តម្លៃ 1,049 ដុល្លារ

– អេក្រង់៖ ទំហំ 6.7 អ៊ីញ (Quad HD+ 3200 x 1440), Dynamic AMOLED 2X

– កាមេរ៉ាមុខ៖ 1 គ្រាប់៖ ទំហំ 10 MP (F2.2)

– កាមេរ៉ាក្រោយ 4 គ្រាប់៖ 12 MP f2.2 (Ultra-Wide), 12 MP f1.8 (Wide), 64 MP f3.5 (Tele), Depth Vision

– ថតវីដេអូបានកម្រិត៖ 8K

– ល្បឿនដំណើរការ៖ Octa Core SM 865, Octa Core Exynose 990

– Ram: 8 GB

– Rom: 128 GB (បន្ថែមក្រៅបានរហូតដល់ 1 TB)

– ថាមពលថ្ម៖ 4,500 mAh, អាចសាកថ្មឥតខ្សែ (Wireless Powershare), សាកថ្មចូលលឿន (Super-Fast Charging, Faster Wireless Charging)

– អាវក្រោះការពារទឹក និងធូរលី៖ IP68 (ជម្រៅទឹក 1.5 m និងរយៈពេល ៣០ នាទី)

– បច្ចេកវិទ្យាដោះសោរ៖ Ultrasonic Fingerprint

– ប្រព័ន្ធជំនួយបំពងសំឡេង៖ Stereo Speaker, Dolby Atmos

– ប្រព័ន្ធប្រតិបត្តិការ៖ Android 10

– ពណ៌៖ ខ្មៅ, ប្រផេះ, និងខៀវ

* Galaxy S20 Ultra

– តម្លៃ 1,269 ដុល្លារ

– អេក្រង់៖ ទំហំ 6.9 អ៊ីញ (Quad HD+ 3200 x 1440), Dynamic AMOLED 2X

– កាមេរ៉ាមុខ៖ 1 គ្រាប់៖ ទំហំ 40 MP (F2.2)

– កាមេរ៉ាក្រោយ 4 គ្រាប់៖ 108 MP f1.8 (Wide), 12 MP f2.2 (Ultra-Wide), 48 MP f3.5 (Tele), Depth Vision

– SPACE ZOOM: 100X

– Hybrid Optic Zoom: 10X

– ថតវីដេអូបានកម្រិត៖ 8K

– ល្បឿនដំណើរការ៖ Octa Core SM 865, Octa Core Exynose 990

– Ram: 12 GB

– Rom: 128 GB (បន្ថែមក្រៅបានរហូតដល់ 1 TB)

– ថាមពលថ្ម៖ 5,000 mAh, អាចសាកថ្មឥតខ្សែ (Wireless Powershare), សាកថ្មចូលលឿន (Super-Fast Charging, Faster Wireless Charging)

– អាវក្រោះការពារទឹក និងធូរលី៖ IP68 (ជម្រៅទឹក 1.5 m និងរយៈពេល ៣០ នាទី)

– បច្ចេកវិទ្យាដោះសោរ៖ Ultrasonic Fingerprint

– ប្រព័ន្ធជំនួយបំពងសំឡេង៖ Stereo Speaker, Dolby Atmos

– ប្រព័ន្ធប្រតិបត្តិការ៖ Android 10

– ពណ៌៖ ខ្មៅ, ប្រផេះ

 នៅចាំអីទៀត…? រួសរាន់ធ្វើជាម្ចាស់ស្តេចកំពូលស្មាតហ្វូនឱ្យបានមុនគេភ្លាមទៅណា៎! សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

 * ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែថែមជូន និងលក្ខខណ្ឌនានាដោយពុំជម្រាបជូនដំណឹងជាមុន!

* លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!

image