ព័ត៌មាន

Oppo ប្រកាសបង្ហាញស្មាតហ្វូន Find X2 Pro ជាផ្លូវការភ្ជាប់ជាមួយអេក្រង់ 120Hz display, 10x hybrid zoom, 5G

Oppo Find X ប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៨ ដែលមានស្មាតហ្វូនពេញគែម ហើយក្រោយមកគេក៏ឃើញមានវត្តមានរបស់ស្មាតហ្វូនជាច្រើនទៀតដូចជា OnePlus 7 Pro, Samsung Galaxy A80 និងជាច្រើនទៀតដែលមានអេក្រង់ពេញគែម និងកាមេរ៉ាផុសឡើងនោះ។ ពីរឆ្នាំក្រោយមក Oppo Find X2 series​ក៏ប្រកាសបង្ហាញខ្លួនជាផ្លូវការដែលមានការឌីស្សាញកាន់តែអស្ចារ្យជាងមុនថែមទៀតផង។

 image

ស្មាតហ្វូន Oppo Find X2 series​នេះមានអេក្រង់ 6.7-inch curved-edge AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 3K (3168 x 1440p) និង 120Hz refresh rate ថែមទៀត។ សម្រាប់កម្រិតពណ៌របស់វាពិតជាអស្ចារ្យមែនទែន។ កម្រិតពន្លឺរបស់វាអាចកើនឡើងដល់ទៅ 1,200 nits ហើយវាក៏មានកម្រិតអេក្រង់ 240Hz touch sampling rate ថែមទៀត។

image

ស្មាតហ្វូន Oppo Find X2 Pro នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 10x Zoom កាមេរ៉ា 48-megapixel periscope ថែមទៀត។ វាក៏មានបច្ចេកវិទ្យា ISO technology និង f/1.7 aperture សម្រាប់ការថតរូបភាពនៅកន្លែងដែលមានពន្លឺទាបថែមទៀត។ ស្មាតហ្វូន Oppo Find X2 Pro​នេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា All Pixel Omni-directional PDAF ថែមទៀត។ Oppo Find X2 និង​ Oppo Find X2 Pro ប្រើប្រាស់នូវបន្ទះឈីប Qualcomm&#039s Snapdragon 865 chipset និង Snapdragon X55 modem ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 5G networks ថែមទៀត។ វាមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB និង​ 512GB ថែមទៀត៕