ព័ត៌មាន

CiA ហេគលើប្រទេសចិនរយៈពេល ១១ ឆ្នាំ

 

យោងតាមការស៊ើបអង្កេតដោយផ្អែកលើឧបករណ៍ Vault៧ បានអោយដឹងថា អ្នកស៊ើបការណ៍អាមេរិកលួចចូលក្នុងវិស័យអាកាសចរណ៍ វិស័យថាមពល អ៊ិនធឺរណិត និងវិស័យរដ្ឋាភិបាលរបស់ប្រទេសចិនអស់រយៈពេលជាងមួយទសវត្សមកហើយ។ ប្រភពព័ត៌មានចេញពីអ្នកលក់លើអ៊ីនធឺរណិត និងល្បីឈ្មោះរបស់ប្រទេសចិនបង្ហាញថា ការចោទប្រកាន់នេះផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃច័ន្ទនៅលើប្លក់របស់ក្រុមហ៊ុនទាំងភាសាអង់គ្លេស និងភាសាចិន។ យោងតាមប្រភពព័ត៌មានពីលោក Qihoo ក្រុមហេគឃ័រដែលគេស្គាល់ថាជា APT-C-៣៩ ត្រូវបានបញ្ជាក់ថា មានប្រភពមកពីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក។

image

ក្រុមហ៊ុននិយាយថា ការវាយប្រហារកើតឡើងនៅខែកញ្ញាឆ្នាំ២០០៨ ដោយមានគោលដៅផ្តោតសំខាន់បំផុតនៅក្នុងទីក្រុងប៉េកាំង ក្វាងទុង និងខេត្តហ្សេជាំង។ ក្នុងចំណោមវិស័យគោលដៅរួមមានវិស័យសំខាន់មួយចំនួនដូចជា អាកាសចរណ៍ស៊ីវិល ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ ឧស្សាហកម្មប្រេង និងក្រុមហ៊ុនអ៊ីនធឺរណិត និងរដ្ឋាភិបាលចិន។ ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺរណិតសន្និដ្ឋានថា ការវាយប្រហារនេះផ្តួចផ្តើមឡើងដោយក្រុម ហេគក្នុងស្ថាប័ណរដ្ឋ ពីព្រោះពួកហេគឃ័របានប្រើប្រាស់អាវុធផ្តាច់មុខរបស់CIA ដូចជា Fluxwire និងGrasshopper  មុនពេលអាវុធទាំងនោះត្រូវបានបង្ហាញជាសាធារណៈថា បង្កើតឡើងដោយអ្នកស៊ើបការណ៍អាមេរិកនៅពេលដែលទំព័រវីគីលីកផ្សព្វផ្សាយពី “Vault7” នៅក្នុងខែមីនាឆ្នាំ ២០១៧ ។

image

Qihoo និយាយថា ការបញ្ជា និងការអ៊ិនគ្រីបនៃ APT-C-៣៩ ក៏ស្ថិតក្នុងបន្ទាត់ជាមួយនឹង Vault៧ ខណៈពេលដែលពេលវេលាចងក្រងត្រូវគ្នានឹងម៉ោងធ្វើការនៅអាមេរិកខាងជើង។ អ្នកសរសេរកូដ CIA ក៏រងការចោទប្រកាន់ថា បញ្ចេញឯកសារ លោក Joshua A. Schulte បច្ចុប្បន្នកំពុងរងការកាត់ទោសពីបទចារកម្មនៅសហរដ្ឋអាមេរិក។