ព័ត៌មាន

រ៉ោតទ័រ Huawei ជាប់ចំណាត់ថ្នាក់កំពូលនៅលើទីផ្សារពិភពលោកសម្រាប់ឆ្នាំ ២០១៩

ការស្រាវជ្រាវដែលធ្វើឡើងដោយ Omdia បញ្ជាក់ថា រ៉ោតទ័រដែលផលិតឡើងដោយក្រុមហ៊ុន Huawei បានឈានមុខគេនៅក្នុងទីផ្សារពិភពលោកនៅឆ្នាំ ២០១៩ ។ ក្រុមហ៊ុន Huawei កំពុងផលិតនិងអភិវឌ្ឍន៍យ៉ាងសកម្មនូវរ៉ោតទ័រចាប់តាំងពីឆ្នាំ ១៩៩៥ ដោយរាប់បញ្ចូលទាំងការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យាថ្មីៗជាច្រើនដែលបម្រើការងារនៅជាង ១៣០ ប្រទេសនៅលើពិភពលោក។

 image

រ៉ោតទ័ររបស់ក្រុមហ៊ុន Huawei បានរក្សាជំហរឈានមុខគេក្នុងឆ្នាំ ២០១៩ បន្ទាប់ពីការកើនឡើងដល់កំពូលនៅលើទីផ្សារនៅឆ្នាំ ២០១៨ នោះ។ លើសពីនេះទៅទៀតនេះគឺជាលើកទី ១ ហើយដែលរ៉ោតទ័ររបស់ក្រុមហ៊ុន Huawei បានឈរនៅលំដាប់ទី ១ ក្នុងទីផ្សាររ៉ោតទូទាំងពិភពលោក។

ការវិនិយោគ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន Huawei នៅក្នុងវិស័យរ៉ោតទ័រគឺជាកត្តាជំរុញដ៏សំខាន់នៃសមិទ្ធិផលនេះ។ ដោយប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដែលអតិថិជនជាស្នូលនោះ ក្រុមហ៊ុន Huawei បន្តអនុវត្តការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាក្នុងផលិតផល និងដំណោះស្រាយជាច្រើន ប្រតូកូលច្នៃប្រឌិតជំនាន់ក្រោយ និង O&M ឆ្លាតវៃជាច្រើនទៀត។

image

ដើម្បីដោះស្រាយនូវកំណើនចរាចរណ៍យ៉ាងឆាប់រហ័សនៅក្នុងយុគសម័យ 5G និងក្លោដនោះ ក្រុមហ៊ុន Huawei បានចេញនូវផលិតផលថ្មីនោះគឺ NetEngine 8000 ស៊េរីដែលជារ៉ោតទ័រតែមួយគត់របស់ឧស្សាហកម្មដែលទ្រទ្រង់នូវ E2E 400GE ។ សៀគ្វីរ៉ោតទ័រស៊េរីនេះអាចដោះស្រាយការកើនឡើងចំនួន ១០ ដងក្នុងពេលដំណាលគ្នាក្នុងយុគសម័យ 5G និងក្លោដនេះ៕