ព័ត៌មាន

ក្រុមហ៊ុន Microsoft នឹងប្រកាសបង្ហាញនូវទ្រង់ទ្រាយនៃអត្ថបទថ្មីនៅក្នុងកម្មវិធី Outlook នៅលើ iOS

នេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកប្រើប្រាស់នៅលើកម្មវិធី នៅពេលដែលក្រុមហ៊ុន Microsoft បានប្រកាសបង្ហាញនូវមុខងារថ្មីៗជាច្រើនដែលនឹងបង្ហាញខ្លួននៅលើកម្មវិធី iOS app​នេះ។ ប្រសិនបើអ្នកមើលទៅលើវិធីក្នុងការគ្រប់គ្រងទៅលើអ៊ីម៉ែលរបស់អ្នកនោះ អ្នកនឹងរីករាយដោយសារតែឆាប់ៗនេះ អ្នកនឹងទទួលបាននូវទម្រង់អត្ថបទថ្មីដោយប្រើប្រាស់នូវ tools ជាច្រើនរបស់ក្រុមហ៊ុន Microsoft ។

image

នៅក្នុងការអាប់ដេតចុងក្រោយបំផុតរបស់ Outlook នេះគឺមានការបន្ថែមនូវទម្រង់ថ្មីនៅលើ iOS ហើយវាអាចដំនើរការបានសម្រាប់អ្នកប្រើប្រាស់ជាច្រើនដែលបានចុះឈ្មោះនៅក្នុងកម្មវិធី beta programs នេះ។​សម្រាប់ជម្រើសថ្មីនេះអនុញ្ញាតអោយអ្នកអាចធ្វើការផ្តល់នូវព័ត៌មានសំខាន់ដែលអ្នកអាចប្រើប្រាស់មនៅលើអ៊ីម៉ែលរបស់អ្នកអោយមើលទៅកាន់តែល្អជាងមុនថែមទៀត។

image

វានឹងមានការប្រើប្រាស់នូវទម្រង់ថ្មីនៃទំហំអក្សរ និងស្ទាយន៍អក្សរកាន់តែល្អប្រសើរជាងមុនថែមទៀត។ អ្នកអាចធ្វើការ bold, italicize និង underline នៅលើអត្ថបទរបស់អ្នកជាមួយនឹងប៊ូតុងនៅលើ Outlook​របស់អ្នក។ វាក៏មានការបន្ថែមនូវ bulleted ឬ numbered នៅក្នុងបញ្ជីនៃអ៊ីម៉ែលនេះថែមទៀត៕