ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមបញ្ចេញនូវកាសស្តាប់សុខភាពថ្មីឆាប់ៗនេះ

វាមិនចំលែកនោះទេនៅពេលដែលគេនិយាយអំពីកាសស្តាប់របស់ក្រុមហ៊ុន Samsung នោះ​ ប៉ុន្តែវាមិនមែនជាផ្នែកដ៏សំខាន់បំផុតនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន​នេះទេបើទោះបីជាកាសស្តាប់ Galaxy Buds នេះមានការពេញនិយមខ្លាំងក្លាផងដែរសម្រាប់អ្នកប្រើប្រាស់ជាច្រើននោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះបញ្ជាក់ថា ខ្លួនក៏មានគម្រោងក្នុងការប្រកាសបង្ហាញកាសស្តាប់ស៊េរីថ្មីរបស់ខ្លួនផងដែរ។

 image

យើងនៅមិនទាន់ច្បាស់នោះទេថាវានឹងមានជាកាសស្តាប់ Gear IconX ដែលផ្តោតទៅលើការថែរក្សានូវសុខភាពនោះ។ LetsGoDigital ប្រទះឃើញនូវស្លាកសញ្ញាពាណិជ្ជកម្មថ្មីដែលក្រុមហ៊ុន Samsung នឹងធ្វើការនៅលើកាសស្តាប់ថ្មីនេះហើយវានឹងបង្ហាញខ្លួននៅឆ្នាំនេះ។ កាសស្តាប់នេះគឺជាប្រភេទ wireless និងផ្តោតទៅលើការថែរក្សានូវសុខភាពថែមទៀតផង៕

image