ព័ត៌មាន

ក្រុមហ៊ុន NOKIA MOBILE ស្នើសុំនូវការឌីស្សាញប៉ាតង់ទី ៥៧៥

ជាថ្មីម្តងទៀត ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile បានធ្វើការស្នើសុំនូវប៉ាតង់នៃការឌីស្សាញថ្មីទៅកាន់ការិយាល័យ EUIPO ។ ពាក្យស្នើសុំថ្មីនេះគឺមានលេខកូដ 007732557-0001 ដែលមានការចុះបញ្ជី និងស្នើសុំនៅលើប៉ាតង់មួយនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២០ នេះ។ នេះគឺជាការឌីស្សាញប៉ាតង់ទី ៥៧៥ របស់ក្រុមហ៊ុន Nokia Mobile ។

 image

វាគឺអាចទៅរួចដែលការឌីស្សាញប៉ាតង់ថ្មីនេះគឺអាចជារបស់ស្មាតហ្វូនថ្មីដែលយើងរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC កាលពីខែមុននេះ។ កាលពីដើមសប្តាហ៍នេះ រូបភាពជាច្រើនរបស់ស្មាតហ្វូន Nokia 5.3 ក៏បែកធ្លាយនៅលើអនឡាញផងដែរ។ វាពិតជាអាចទៅរួចដែលថា ការឌីស្សាញប៉ាតង់ថ្មីនេះគឺមានការស្នើសុំកាលពីពីរខែមុននេះផងដែរ។

image

វាអាចជាទូរស័ព្ទ Xpress Music phone, Nokia 400 4G ឬ Nokia 8.2 ។ ចាប់តាំងពីព្រឹត្តិការណ៍ MWC ត្រូវបានលុបចោលនៅឆ្នាំនេះដោយសារតែមេរោគ Covid-19 នោះ វាជម្រុញអោយក្រុមហ៊ុន Nokia Mobile ធ្វើការពន្យារពេលទៅលើការប្រកាសបង្ហាញស្មាតហ្វូនរបស់ខ្លួនផងដែរ។ វានឹងមានការប្រកាសបង្ហាញនៅថ្ងៃទី ១៩ ខែមីនាខាងមុខនេះ៕