ព័ត៌មាន

ទូរស័ព្ទដែលមានថាមពលថ្ម ៥០០០mAh ទាំងនេះជួយឱ្យអ្នកទទួលបាននូវបទពិសោធន៍កំសាន្តដ៏រីករាយ

សព្វថ្ងៃនេះ! នៅពេលដែលយើងជ្រើសរើសប្រភេទទូរស័ព្ទមកប្រើប្រាស់ បញ្ហាថ្មគឺជាចំនុចដែលគេយកចិត្តទុកដាក់បំផុត។ បច្ចុប្បន្ននេះ! បច្ចេកវិទ្យាសាកថ្មក្នុងល្បឿនលឿនកំពុងត្រូវបានអនុវត្តដើម្បី សន្សំសំចៃពេលវេលារបស់យើង ប៉ុន្តែវាមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់តម្រូវការ រយៈពេលយូរនោះឡើយ ជាពិសេសសម្រាប់អ្នកដែលមិនអាចដាក់ឆ្នាំងសាកតាមខ្លួនពេលធ្វើដំណើរទៅក្រៅ។ 

នេះហើយជាមូលហេតុដែលក្រៅពីបច្ចេកវិទ្យាសាកថ្មបានលឿនហើយនោះ ទូរស័ព្ទដែលមានថាមពលថ្មធំគឺជាជម្រើសដ៏ប្រសើរបំផុត សម្រាប់អស់លោកអ្នកដែលមិនមានពេលវេលា គ្រប់គ្រាន់ក្នុងការសាកថ្ម ឬពិបាកក្នុងការដាក់ powerbank តាមខ្លួន។ថ្ងៃនេះយើងនឹងណែនាំដល់អស់លោកអ្នកនូវប្រភេទទូរស័ព្ទ realme មួយចំនួនដែលមានថាមពលថ្ម រហូតដល់ ៥០០០mAh ដែលអាចផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីនៃការប្រើទូរស័ព្ទដែលកាន់ ថ្មបានរយៈពេលយូរ។ 

 image

realme C3 – តម្លៃត្រឹមតែ ១២៩ ដុល្លារ

លក្ខណៈពិសេស៖

– បន្ទះឈីប Helio G70៖ ជាមួយនឹងបន្ទះឈីបនេះ realme C3 ទទួលបានពិន្ទុពី Antutu រហូតដល់ជាង ១៩០,០០០ ដែលតួលេខនេះលើសពីស្មាតហ្វូនដទៃទៀតដែលមាន តម្លៃប្រហាក់ ប្រហែលនេះ។

– អេក្រង់ទំហំ ៦.៥ អ៊ីញ HD+ ៖ អេក្រង់ទំហំធំគាំទ្រសម្រាប់បទពិសោធន៍នៃការមើលឃើញកាន់តែប្រសើរ។

– កាមេរ៉ា៣ គ្រាប់:  realme C3 ក៏ត្រូវបានបំពាក់ដោយកាមេរ៉ា ៣ គ្រាប់ដែលពិតជាមានការប្រកួតប្រជែងខ្លាំងក្លាជាមួយម៉ូឌែលទូរស័ព្ទដទៃក្នុងតារាងតម្លៃនេះ។ 

image

realme 5i – តម្លៃត្រឹមតែ 169 ដុល្លារ

លក្ខណៈពិសេស៖

– បន្ទះឈីប Snapdragon 665៖ បន្ទះឈីបនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុង ស្មាតហ្វូន ថ្នាក់កណ្តាលដូចជា VIVO S1 Pro, OPPO A9 2020 ជាដើម។

អេក្រង់ទំហំ ៦.៥ អ៊ីញ HD +៖ ទំហំស្តង់ដារសម្រាប់ស្មាតហ្វូនដែលមានតម្លៃថ្លៃ

កាមេរ៉ា ៤គ្រាប់៖ ជាមួយកាមេរ៉ា៤គ្រាប់ 12MP + 2MP + 8MP + 2MP ជួយឱ្យលោកអ្នកថតជាមួយនឹងឡេនម៉ាក្រូ​ និង ultra wide-angle ជួយបំពេញតំរូវការរបស់អ្នកកាន់តែប្រសើរ។ 

image

realme 5 – តម្លៃត្រឹមតែ 199 ដុល្លារ​ 

បន្ទះឈីបនិងអេក្រង់មានទំហំដូចគ្នាជាមួយ realme 5i ហើយក៏បំពាក់ជាមួយកាមេរ៉ា ៤ គ្រាប់ដូចគ្នា ប៉ុន្តែ realme 5 ផ្តល់ជូននូវការរចនានិងមានបំពាក់ RAM ROM មានច្រើនជម្រើស​ខុសៗគ្នា។ ជាមួយនឹងទំហំ RAM 4G+128G  realme 5 ជួយឱ្យលោកអ្នកអាចរក្សាទុករូបថតនិង កម្មវិធីកម្សាន្តផ្សេងៗបានកាន់តែច្រើន។ 

ម៉ូឌែលទូរស័ព្ទទាំង ៣ ប្រភេទនេះបំពាក់ដោយទំហំថ្មរហូតដល់ ៥០០០mAh ធានាដល់ការប្រើប្រាស់បានយូរអង្វែង។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖https://www.facebook.com/realmeCambodia/ សូមអរគុណ៕