ព័ត៌មាន

អតិថិជនជាច្រើននៅតែចង់ពាក់នាឡិកា Apple Watch សាកល្បងសិនមុននឹងទិញ ខណៈពេលដែលបុគ្គលិករបស់ Apple Store ហាមប្រាមដើម្បីទប់ស្កាត់មេរោគកូរ៉ូណា

នេះមិនមែនគ្រាន់តែជាការឆ្លងនូវមេរោគកូរ៉ូណាវីរុសនោះទេដែលប៉ះពាល់ដល់ផលិតកម្មនៃផលិតផលជាច្រើនរបស់ក្រុមហ៊ុន Apple នោះ នៅក្នុងប្រទេសចិន ក្រុមហ៊ុនបច្ចេកវិទ្យានេះបានបិទនូវហាង Apple Stores ចំនួន ៤២ ហើយពេលនេះក្រុមហ៊ុននេះក៏បើកហាងបានចំនួន ២៩ ឡើងវិញហើយ។ នៅក្នុងប្រទេសអ៊ីតាលី ហាងទាំងអស់ត្រូវបានបិទ។

 image

ក្រុមហ៊ុន Apple សម្រេចចិត្តក្នុងការបិទនូវហាងលក់ជាច្រើនរបស់ខ្លួន និងធ្វើការជូនដំណឹងទៅកាន់បុគ្គលិកជាច្រើនរបស់ខ្លួនផងដែរ។ តាមការបញ្ជាក់របស់ Business Insider នោះ បុគ្គលិកជាច្រើនរបស់ Apple Storeនោះគឺត្រូវបានណែនាំអោយប្រាប់ទៅកាន់អតិថិជនកុំអោយសាកល្បងពាក់នាឡិកា​ Apple Watch ឬកាសស្តាប់ AirPods ។ យ៉ាងណាមិញ អតិថិជនជាច្រើននៅតែពាក់សាកល្បង ហើយបុគ្គលិកប្រាប់ពួកគេហើយតែពួកគេមិនស្តាប់នោះទេ ព្រោះថាអតិថិជនជាច្រើនចង់ដឹងថានាឡិកា ឬកាសស្តាប់នេះសក្តិសមជាមួយនឹងពួកគេដែរឬទេ។​

image

បុគ្គលិកជាច្រើនរបស់ Apple Store  ដែលមានរោគសញ្ញាមេរោគ coronavirus ត្រូវបានអនុញ្ញាតអោយសុំច្បាប់សម្រាកគ្មានដែនកំណត់ដោយមិនចាំបាច់មានវេជ្ជបញ្ជាពីឌុកទ័រនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះកាត់បន្ថយនូវចំនួនមនុស្សនៅហាងដល់ទៅ 50% ។ កាសស្តាប់ AirPods និង Apple Watch  គឺលក់ដាច់ខ្លាំងបំផុតដែលមានការកើនឡើងដល់ទៅ 37% និង 54%  នៅក្នុងត្រីមាសទី ៤ ឆ្នាំមុននេះ៕​