ព័ត៌មាន

ព្រឹត្តិការណ៍ Today at Apple sessions ត្រូវផ្អាកបណ្តោះអាសន្ននៅក្នុងសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ីកូ

ខណៈពេលដែលវីរុសកូរ៉ូណាមានការកើនឡើងខ្លាំងក្លានៅក្រៅប្រទេសចិនវិញម្តង ពេលនេះនៅក្នុងសហរដ្ឋអាមេរិកមានអ្នកឆ្លងជិត ២ ពាន់នាក់ និងអ្នកស្លាប់ដោយសារមេរោគនេះជិត ៥០ នាក់ហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏មានការការពារបុគ្គលិក និងអតិថិជនរបស់ខ្លួនផងដែរពីមេរោគ COVID-19 នេះដោយធ្វើការផ្អាកជាបណ្តោះអាសន្ននូវព្រឹត្តិការណ៍ Today at Apple sessions នៅក្នុងហាងលក់ជាច្រើនរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ីកូ។

 image

ក្រុមហ៊ុននេះក៏ធ្វើការលុបចោលនូវព្រឹត្តិការណ៍ជាច្រើនរបស់ខ្លួននៅក្នុងទីក្រុង San Fransico និង Seattle កាលពីថ្ងៃទី ៩ ខែមីនានេះ និងហាងជាច្រើនទៀតនៅទីក្រុង New York City កាលពីថ្មីៗនេះផងដែរ។ កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីបុគ្គលិកម្នាក់របស់ខ្លួនរកឃើញថាមានការឆ្លងមេរោគ coronavirus នៅក្នុងប្រទេសអៀរឡង់ ក្រុមហ៊ុនក៏តម្រូវអោយបុគ្គលិក និងអតិថិជននៅឆ្ងាយពីគ្នាដល់ទៅ ១ ម៉ែត្រ។

image

ហាងជាច្រើនរបស់ក្រុមហ៊ុននេះនៅក្នុងសហរដ្ឋអាមេរិក៏បិទទ្វារផងដែរ។ សម្រាប់ហាងលក់ជាច្រើនរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនក៏មានការបើកប្រតិបត្តិការឡើងវិញផងដែរនៅពេលនេះ៕