ព័ត៌មាន

អតីតបុគ្គលិក CIA រងការចោទប្រកាន់ពីបទបញ្ចេញឧបករណ៍លួចស្តាប់សំងាត់ទៅកាន់ WikiLeaks

នៅថ្ងៃចន្ទចៅក្រមសហព័ន្ធនៅទីក្រុងញូវយ៉កប្រកាសថា មានការផ្អាកកាត់ក្តីក្នុងករណីអតីតវិស្វករសូហ្វវែរ CIA ដែលជាប់ចោទពីបទលួចយកទ្រព្យសម្បត្តិដ៏ច្រើននិងបង្ហោះទិន្ន័យនៅលើគេហទំព័រ WikiLeaks។ ខណៈដែលគណៈវិនិច្ឆ័យមិនអាចឈានដល់សាលក្រមលើការចោទប្រកាន់ចំនួន ៨ករណីនៃការលួច និងការបញ្ជូនឯកសារសម្ងាត់របស់ទីភ្នាក់ងារ CIA គេពិតជាបានរកឃើញថា អតីតបុគ្គលិក CIA លោក Joshua Schulte ជាប់ពិរុទ្ធចំនួនពីរករណីលើការមើលងាយកិច្ចការតុលាការ និងធ្វើសេចក្តីថ្លែងការណ៍មិនពិតទៅកាន់អ្នកស៊ើបអង្កេត FBI ។  នៅខែមុន មេធាវីរបស់ Schulte បានស្នើសុំឱ្យតុលាការផ្អាកកាត់ក្តីលើរឿងនេះដោយអះអាងថា ព្រះរាជអាជ្ញាបានដកហូតភស្តុតាងដែលអាចធ្វើឱ្យកូនក្តីរបស់គាត់ខកខានចូលកាត់ក្តីក្នុងអំឡុងពេលសវនាការរយៈពេលបួន​​​សប្តាហ៍នៅក្នុងតុលាការសហព័ន្ធ Manhattan ។ 

 image

ជាលទ្ធផល អ្នកច្បាប់មិនបានសំរេចលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទលើការចោទប្រកាន់ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងលោក Schulte ទេ ក្រោយពីបានពិភាក្សាតាំងពីសប្តាហ៍មុន។ លោក Schulte ជាអ្នករចនាឧបករណ៍ hacking និងមេរោគសម្រាប់ទាំង CIA និង NSA ដើម្បីបំបែកកុំព្យូទ័រត្រូវបានចាប់ខ្លួននៅខែសីហា​ ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ដំបូងពីបទគ្រប់គ្រង និងដឹកជញ្ជូនរូបភាពអាសអាភាសកុមារ។ ទោះយ៉ាងណាក្រោយមកនៅឆ្នាំ២០១៨ រដ្ឋអាជ្ញាអាមេរិកបង្ហាញពីការចោទប្រកាន់ថ្មីប្រឆាំងនឹងលោក Schulte ដែលចោទប្រកាន់លោកពីបទលួច និងទម្លាយឯកសារ CIA ចំនួន ៨,០០០ ច្បាប់ លើ WikiLeaks ដែលក្រោយមកផ្សព្វផ្សាយព័ត៌មានដែលគេដាក់ឈ្មោះថា“Vault៧” ។  

image

ទំព័រ Vault ៧ មានទិន្ន័យលេចធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដែលករណីនោះបានលាតត្រដាងនូវអាវុធសម្ងាត់ និងបច្ចេកទេសចារកម្មរបស់ CIA ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកប្រើប្រាស់ដើម្បីឃ្លាំមើល ឬបំបែកចូលទៅក្នុងកុំព្យូទ័រទូរស័ព្ទចល័ត ទូរទស្សន៍ បណ្តាញអ៊ិនធឺរណេត វីដេអូ និងច្រើនទៀត និងបណ្តាញនៅទូទាំងពិភពលោក។ តុលាការនឹងបើកសវនាការបន្ទាប់នៅចុងខែនេះដើម្បីពិភាក្សាអំពីជំហានបន្ទាប់ក្នុងករណី។ ទន្ទឹមនឹងនេះដែរ លោក Schulte ក៏នឹងឆ្លងកាត់ករណីឡែកមួយទៀតសម្រាប់រឿងអាសអាភាសរបស់កុមារ ដែលមិនទាន់កាត់ទោសពេញលេញទេ ប៉ុន្តែត្រូវអនុវត្តទោសអតិបរមា ២០ឆ្នាំ។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយដែលបានចេញផ្សាយនៅសប្តាហ៍មុន  ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេសចិនចោទប្រកាន់ភ្នាក់ងារ CIA ថា ជាអ្នកនៅពីក្រោយយុទ្ធនាការលួចស្តាប់រយៈពេល ១១ឆ្នាំដែលផ្តោតលើឧស្សាហកម្ម និងទីភ្នាក់ងារចិនជាច្រើន។ ក្រុមអ្នកស្រាវជ្រាវក៏បានចោទប្រកាន់ទីភ្នាក់ងារ CIA ដោយផ្អែកលើភាពស្រដៀងគ្នារវាងឧបករណ៍ និងការកេងប្រវ័ញ្ចដែលបានលេចធ្លាយនៅក្នុងទំព័រ Vault 7  និងឧបករណ៍ដែលត្រូវបានប្រើនៅលើប្រព័ន្ធអ៊ីនធឺណិត។