ព័ត៌មាន

រីករាយជាមួយនឹងបញ្ចុះតម្លៃពិសេសរហូតដល់ទៅ $40 ពីក្រុមហ៊ុន Nokia លើស្មាតហ្វូន Nokia 6.2

ក្រុមហ៊ុនខេធីអិច (KTH) ជាក្រុមហ៊ុននាំចូល និងចែកចាយស្មាតហ្វូន Nokia ក្នុងប្រទេសកម្ពុជា ផ្តល់ជូននូវកម្មវិធីពិសេសក្នុងការបញ្ចុះតម្លៃទៅលើស្មាតហ្វូនស៊េរីថ្មី Nokia 6.2 រហូតដល់ទៅ $40 គឺថាចំណេញភ្លាមៗតែម្តង រកឯណាបាន!!!  ជាវថ្ងៃនេះ Nokia 6.2 តម្លៃដើម $219 ចុះមកនៅសល់តែ $179 ហើយលោកអ្នកនឹងទទួលបាននូវការធានាជូនរយៈពេលមួយឆ្នាំ និងថែមជូនជើងទ្រទូរស័ព្ទ (Tripod) ដ៏ស្រស់ស្អាតមួយថែមទៀត។ ស្មាតហ្វូននេះមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅរលោង និងពណ៌ព្រិលទឹកកកដែលសក្តិសមបំផុតសម្រាប់លោកអ្នក។

image

សម្រាប់អ្នកប្រើប្រាស់ដេលចូលចិត្តស្មាតហ្វូនបែបស៊ីវិល័យសម័យថ្មីនោះគឺពិតជាមិនខកបំណងនោះទេសម្រាប់ការជ្រើសរើសយកម៉ូឌែលនេះដោយសារតែអ្នកណាៗក៏ទទួលស្គាល់ថា NOKIA គឺសមត្ថភាពខ្លាំង និងល្អបំផុតក្នុងការប្រើប្រាស់ទាំងគុណភាព និងតម្លៃសមរម្យបំផុត។

ដើម្បីទទួលបាននូវប្រូម៉ូសិននេះ លោកអ្នកត្រូវប្រញាប់ទៅស្វែងរកនៅតាមបណ្តាហាងលក់ទូរស័ព្ទទំនើបទាំងអស់ និងក្រុមហ៊ុនស្មាត (SMART) នៅទូទាំងប្រទេសកម្ពុជា។សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707 

image

** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍! 

លក្ខណៈសម្បត្តិរបស់ Nokia 6.2

Nokia 6.2 បើមើលទៅលើរូបរាងគឺប្រហាក់ប្រហែលទៅនឹង Nokia 7.2 ដែរ ប៉ុន្តែវាមានចំណុចខុសប្លែកគ្នាមួយចំនួនផងដែរ។ Nokia 6.2 មានអេក្រង់​  6.3” Full HD+ PureDisplay និង Real-Time HDR ដែលផ្តល់នូវពណ៌ច្បាស់មិនធម្មតានោះទេ។ លោកអ្នកនឹងជក់ចិត្តជាមួយនឹងអេក្រង់ដ៏ភ្លឺច្បាស់ត្រជាក់ភ្នែកនេះជាក់ជាមិនខាន!  Nokia 6.2 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie (អាចធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 ឆាប់ៗនេះ)ចុងក្រោយបំផុត បន្ទះឈីប Qualcomm® Snapdragon™ 636 ថ្មកម្លាំង 3500mAh  ដែលបញ្ចូលម្តងប្រើប្រាស់បាន 2 ថ្ងៃ និងបច្ចេកវិទ្យា AI  Adaptive Battery សម្រាប់សន្សំសំចៃទៅលើថាមពលថ្មប្រើប្រាស់ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបញ្ជាដោយសំឡេង Google Assistant ថែមទៀត។ Nokia 6.2 ប្រើប្រាស់នូវកញ្ចក់ការពារ 2.5D Corning Gorilla Glass ការពារឆ្កូត និងធ្លាក់ថែមទៀត។ទូរស័ព្ទនេះមានរូបរាងស្រស់ស្អាត និងធន់ទៅនឹងស្នាមឆ្កូតផងដែរ។ វាមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Ceramic Black និង Ice ដ៏ទាក់ទាញ។ ស្មាតហ្វូននេះមានកាមេរ៉ា AI ៣ គ្រាប់ដែលមានទំហំ  MP, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ហើយកាមេរ៉ាខាងមុខគឺមានទំហំ 8MP សម្រាប់ថតរូបភាព Selfies យ៉ាងល្អឥតខ្ចោះថែមទៀត។

កុំភ្លេចណា!  ការជ្រើសរើស Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ដោយសារតែទូរស័ព្ទម៉ាក Nokia នេះធានាសុវត្ថិភាពខ្ពស់ ការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។

image