ព័ត៌មាន

ព័ត៌មានទ្រព្យសម្បត្តិ និងទិន្នន័យប្រជាសាស្រ្តដ៏ធំមួយនៅសហរដ្ឋអាមេរិកបង្ហាញកំណត់ត្រា ចំនួន ២០០លាន

កំណត់ត្រាច្រើនជាងចំនួន ២០០លានមានផ្ទុកព័ត៌មានទាក់ទងនឹងទ្រព្យសម្បត្តិប្រជាជនអាមេ​​​​​​​​​រិកត្រូវបានបង្ហាះលើអ៊ីនធឺណិត ដែលអាចចូលដំណើរការបានដោយមិនតម្រូវឱ្យមានពាក្យសម្ងាត់ ឬការផ្ទៀងផ្ទាត់ណាមួយឡើយ។ ទិន្នន័យដែលបង្ហាញមានទាំងព័ត៌មានផ្ទាល់ខ្លួន និងប្រជាសាស្ត្ររួមបញ្ចូលឈ្មោះ អាស័យដ្ឋាន  អ៊ីមែល ភេទ ជនជាតិ ការងារ អត្រាឥណទាន ចំណូលចិត្ត ការវិនិយោគចំណូលចំណូលសុទ្ធ និងព័ត៌មានទ្រព្យសម្បត្តិដូចជា៖

image

-តម្លៃទីផ្សារ

-ប្រភេទអចលនទ្រព្យ

-ចំនួនប្រាក់កម្ចី  ប្រាក់កម្ចី  អត្រា  ប្រភេទ និងអ្នកអោយខ្ចី

-ម្ចាស់មុន ៗ

-ឆ្នាំសាងសង់

-ចំនួនគ្រែ និងបន្ទប់

-ព័ត៌មានបង់ពន្ធ

យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនសន្តិសុខ Comparitech គេនិយាយថា ទិន្នន័យដែលបង្ហោះនៅលើ Google Cloud ត្រូវបានគេធ្វើកំណត់ដំបូងដោយម៉ាស៊ីនស្វែងរក BinaryEdge នៅថ្ងៃទី២៦ ខែមករា ហើយអ្នកស្រាវជ្រាវផ្នែកសន្តិសុខតាមអ៊ីនធឺណិតលោក Bob Diachenko រកឃើញនៅរយៈពេលមួយថ្ងៃក្រោយ។ ប៉ុន្តែក្រោយពីមិនបានកំណត់អត្តសញ្ញាណម្ចាស់ទិន្នន័យ ម៉ាស៊ីនមេត្រូវបានគេបិទអស់រយៈពេលជាងមួយខែ ។ នៅក្នុងចង្កោមទិន្នន័យទាំងអស់ មានទិន្ន័យចំនួន ២០១ ១៦២ ៥៩៨ ដែលរាល់ទិន្នន័យនីមួយៗគឺជាទិន្ន័យត្រូវគ្នានឹងបុគ្គល។ Comparitech កត់សម្គាល់ថា ក្នុងអំឡុងពេលដែលវាចូលដំណើរការមូលដ្ឋានទិន្នន័យ វាត្រូវគេអាប់ដេតជាមួយទិន្នន័យថ្មីដែលបង្ហាញថា ព័ត៌មានថ្មីៗគួរឱ្យកត់សម្គាល់ ។ លើសពីនេះទៀតការលេចធ្លាយនេះមានសំណួរជាច្រើនលើកឡើងអំពីសេវាកម្មកំណត់អត្តសញ្ញាណ ដែលត្រូវការរក្សាទុកដូចជា ទិន្ន័យបុគ្គល និងទិន្ន័យមានលក្ខណៈប្រជាសាស្ត្រជាក់លាក់។

image

ដោយសារទិន្នន័យមិនត្រូវបានធានាសុវត្ថិភាពគ្រប់គ្រាន់ គេមិនច្បាស់ទេថា មានភាគីដែលគ្មានការអនុញ្ញាតផ្សេងទៀតបានចូលមើលមូលដ្ឋានទិន្នន័យនេះ និងទាញយកមាតិការបស់វាឬយ៉ាងណា។ ផលវិបាកនៃការប៉ះពាល់បែបនេះគឺអាចបណ្តាលឱ្យមានការកំណត់គោលដៅកើនឡើង។ ជាពិសេសអ្នកវាយប្រហារកំណត់គោលដៅលើបុគ្គលដោយប្រើអ៊ីម៉ែលឆបោកដើម្បីបញ្ជូនមេរោគគ្រប់ប្រភេទអាចទាញយកកម្មវិធីព្យាបាទ និងលួចយកព័ត៌មានសំខាន់។ ដូច្នេះវាចាំបាច់ណាស់ដែលអ្នកប្រើប្រាស់ត្រូវធ្វើការផ្ទៀងផ្ទាត់ពីរកត្តាដើម្បីបន្ថែមស្រទាប់ទីពីរនៃកិច្ចការពារគណនី៕