ព័ត៌មាន

NOKIA 8.3 5G ពណ៌ Polar Night ថ្មីនេះពិតជាទាក់ទាញខ្លាំងមែនទែន

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​ Nokia Mobile បានប្រកាសបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួនដែលដំណើរការនូវបច្ចេកវិទ្យា 5G នោះគឺស្មាតហ្វូន Nokia 8.3 5G ។ នេះគឺជាស្មាតហ្វូន Android 10 ស៊េរីថ្មីដែលមានអេក្រង់ធំ ថាមពលថ្មធំ និងបន្ទះឈីប Snapdragon 765G ហើយវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា 5G ថែមទៀត។

 image

លក្ខណៈសម្បត្តិ

  • វិមាត្រ: 171.90 x 78.56 x 8.99mm | ទម្ងន់ 220g

  • បណ្តាញ: LTE Category 18, 5G NSA/SA និងការទ្រទ្រង់ទៅលើ DSS (5G theoretical DL peak data rate 2.4Gbps សម្រាប់ Sub 6 SKU),1.2Gbps សម្រាប់ LTE

  • OS: Android 10

  • CPU: Snapdragon 765G

  • RAM: 6GB or 8GB

  • ម៉េមូរីខាងក្នុង: 64GB or 128GB, MicroSD card slot

  • អេក្រង់: 6.81” FHD+ 20:9 1080×2400 pixels, PureDisplay

  • កាមេរ៉ាខាងក្រោយ: ZEISS Optics 64MP f/1.89 + UW 12MP f/2.2, 120° FOV,AF, 1.4um(2.8um in 3MP video mode), 1/2.43’’ size, 16:9 cinematic aspect ratio sensor+ 2MP depth sensor + 2MP macro lens (3.6cm minimum depth) | Dual High CRI LED Flash

  • កាមេរ៉ាខាងមុខ: 24MP f/2.0 ZEISS Optics

  • ការតភ្ជាប់ទំនាក់ទំនង: 802.11 a/b/g/n/ac, Bluetooth 5.0, NFC, 3.5mm jack

  • ថាមពលថ្ម: 4500mAh, 18W

  • បច្ចេកវិទ្យាផ្សេងទៀត: Side-mounted fingeprint sensor, EIS, VideoHDR, OZO Audio

  • ពណ៌: Polar Night

  • តម្លៃ: EUR 599

ស្មាតហ្វូន 8.3 5G នេះគឺមានការឌីស្សាញយ៉ាងស្រស់ស្អាតបំផុតជាមួយនឹងអេក្រង់ខាងមុខ 6.81-inch FullHD+ PureDisplay ជាមួយនឹងរន្ធប្រហោង punch hole ដែលមានកាមេរ៉ា 24MP ជាមួយនឹង ZEISS optics ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះគឺនៅលើ power button ដែលនៅគែមខាងស្តាំរបស់ស្មាតហ្វូននេះ។ ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺជារន្ធផត USB Type C ជាមួយនឹងបច្ចេកវិទ្យា 18W charging និង 3.5mm headphone jack ថែមទៀត។ ស្មាតហ្វូននេះគឺមានរន្ធដោត hybrid dual nano SIM / microSD card slot ។

image

ស្មាតហ្វូននេះគឺមាន Google Assistant button និងការទ្រទ្រង់ទៅលើ NFC ថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ារាងមូលជាមួយនឹងកាមេរ៉ាទំហំ 64MP (f/1.89) sensor, ultra-wide 12MP (f/2.2, 120° FOV), 2MP macro និង 2MP depth sensor ថែមទៀត។

image

ស្មាតហ្វូន Nokia 8.3 5G នេះគឺដំណើរការនូវបន្ទះឈីប Snapdragon 765G SoC ​និងទ្រទ្រង់នូវបច្ចេកវិទ្យា​ 5G ថែមទៀត។ ស្មាតហ្វូននេះគឺមានរ៉េមទំហំ 6GB ឬ 8GB និងម៉េមូរីទំហំ 64GB ឬ 128GB ហើយវាក៏មានរន្ធបន្ថែម MicroSD card slot ។ វាមានមុខងារជាច្រើនទៀតដូចជា OZO Audio, FM Radio, EIS និង Video HDR ថែមទៀត។ ស្មាតហ្វូន Nokia 8.3 5G គឺមានថាមពលថ្មទំហំ 4500mAh ប្រព័ន្ធប្រតិបត្តិការ Android 10 និងពណ៌ “Polar Night” ដ៏ស្រស់ស្អាតថែមទៀត៕