ព័ត៌មាន

សំណាងពិតជាមើលមិនឃើញមែន…! អបអរសាទរដល់អ្នកឈ្នះមហារង្វាន់ដ៏ច្រើនអស់ស្ទះពី សាមសុង សម្រាប់រដូវចូលឆ្នាំប្រពៃណីជាតិ!

សូមចូលរួមអបអរសាទរអ្នកឈ្នះទាំងអស់ក្នុងសប្តាហ៏ទី១ពីកម្មវិធី​ “មហាប្រូម៉ូសិនសម្រាប់រដូវចូលឆ្នាំប្រពៃណីជាតិ” ​​​!!! ស្របតាមកម្មវិធីដែលបានសន្យាក្រុមហ៊ុនសាមសុងបានធ្វើការចាប់រង្វាន់ដើម្បីស្វែងរកអ្នកឈ្នះពីការជាវទូរស័ព្ទសាមសុង Galaxy A10s, A20s និងA30s ដែលមានប័ណ្ណធានាត្រឹមត្រូវចាប់ពីថ្ងៃទី ១០ ខែមីនា ដល់ 12 មេសា2020 ឥឡូវនេះបានរកឃើញអ្នកឈ្នះទាំងអស់ក្នុងសប្តាហ៏ទី១ហើយ!

 image

image

បើតាមប្រសាសន៍របស់លោក Seungho Choi​ អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានមកកាន់ទីនេះម្តងទៀតក្នុងការផ្តល់នូវសំណាងជូនដល់អតិថិជនដែលបានគាំទ្រស្មាតហ្វូនរបស់ សាមសុង ដោយលើកទី១ កាលពីឆ្នាំ២០១៨ សម្រាប់អតិថិជនដែលគាំទ្រកំពូលស្មាតហ្វូត Galaxy S9|S9+ ហើយសម្រាប់ថ្ងៃនេះផងដែរគឺជាលើកទី២ សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ សាមសុង គឺGalaxy A10s, A20s និងA30s ដែលក្រុមហ៊ុនធ្វើការលើកទឹកចិត្ត និងផ្តល់ជូននូវកាដូយ៉ាងច្រើនដូចជា៖ ម៉ូតូ Honda ZOOMER X 2020 ,នាឡិកា ឆ្លាតវៃ Galaxy Watch Active2, ទូរស័ព្ទដៃ Galaxy A30s និងរង្វាន់​សន្ធឹក​សន្ធាប់ជាច្រើនទៀត ។ ចំណែកកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះ ទុកជាចំណងដៃដ៏ពិសេសពីក្រុមហ៊ុន​ដោយធ្វើការចាប់រង្វាន់ធំៗចំនួន4 សប្តាហ៍នៅស្ថានីយទូរទស្សន៍ MYTV​ ក្នុងកម្មវិធី A1 Twist ហើយនេះ​ គឺជាសប្តាហ៍ដំបូងដែលក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជន និងបានប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នៅសប្តាហ៍ទី 1 ផងដែរ។

 image

សូមបញ្ជក់ម្តងទៀតថាកម្មវិធីនៃការចាប់រង្វាន់នេះគឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់! កម្មវិធីដ៏រំភើបអស្ចារ្យនេះនឹងផ្តល់ជូន​មហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

•  ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង

•  នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង

•  ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង

•  ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង 

* ខាងក្រោមនេះគឺជាឈ្មោះអតិថិជនដែលបានឈ្នះពីការចាប់លើកទី១៖​

image

ប្រញាប់ឡើងណា៎…អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកហើយ! ទិញភ្លាម……ឈ្នះភ្លាម! សម្រាប់អតិថិជនដែលពុំទាន់បានទិញសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ! ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាច្រើនទៀតកំពុងរង់ចាំអ្នក! សូមឱ្យសំណាងល្អណា៎!!ការចាប់ឆ្នោតលើកទី2នឹងធ្វើឡើងនៅថ្ងៃទី 29 មីនា 2020។ សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈ ទូរស័ព្ទលេខ៖ 1800-20 32 32 !