ព័ត៌មាន

ប៉ូលិសចាប់ខ្លួនមនុស្ស ២៦នាក់ ដែលបន្លំស៊ីមកាតលួចប្រាក់ចំនួន ៣លានដុល្លារ

 ប៉ូលិស Europol រួមជាមួយប៉ូលិសជាតិអេស្ប៉ាញ និងប៉ូលិសរ៉ូម៉ានីចាប់ខ្លួនមនុស្សចំនួន ២៦នាក់ពាក់ព័ន្ធនឹងការលួចលុយចំនួនជាង ៣,៥លានផោន (៣.៩លានដុល្លារ) ដោយបន្លំលើលេខទូរស័ព្ទរបស់ប្រជាជនតាមរយៈការវាយប្រហារលើស៊ីមកាត។ភ្នាក់ងារប៉ូលិសចាប់ខ្លួនមនុស្ស ១២នាក់ក្នុងប្រទេសអេស្បាញ និង ១៤នាក់នៅក្នុងប្រទេស និងរ៉ូម៉ានីដែលជាផ្នែកមួយនៃប្រតិបត្តិការរួមគ្នាដើម្បីប្រឆាំងនឹងក្រុមផ្លាស់ប្តូរស៊ីមពីរក្រុមផ្សេងគ្នា។

image

ហេតុការណ៍កើតឡើងនៅពេលកំពុងមានការវាយប្រហារស៊ីមកាតគំរាមកំហែងធំបំផុតមួយដល់ប្រតិបត្តិករទូរគមនាគមន៍ និងអ្នកប្រើប្រាស់ទូរស័ព្ទចល័ត។ ការលួចដ៏ពេញនិយម និងការបំផ្លាញកាន់តែមានចំនួនខ្លាំងឡើង ដោយនោះជាល្បិចវិស្វកម្មសង្គមដ៏ឆ្លាតវៃមួយដែល ឧក្រិដ្ឋជនប្រើប្រាស់តាមអ៊ិនធឺរណិតដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនទូរស័ព្ទផ្ទេរសេវាទូរស័ព្ទរបស់ជនរងគ្រោះទៅស៊ីមកាតក្រោមការគ្រប់គ្រងរបស់ពួកគេ។ការបន្លំប្រព័ន្ធស៊ីមអាចឱ្យអ្នកវាយប្រហារចូលប្រើការហៅចូល សារអត្ថបទ និងលេខកូដបញ្ជាក់តែមួយដង (ឬលេខសម្ងាត់តែមួយដង) ដែលគេហទំព័រផ្សេងៗផ្ញើតាមសារ SMS ជាផ្នែកមួយនៃដំណើរការផ្ទៀងផ្ទាត់ពីរកត្តា។ 

image

ជាលទ្ធផល ជនក្លែងបន្លំអាចធ្វើការបន្លំលើជនរងគ្រោះ ដោយផ្តល់គណនីតាមអ៊ីនធឺរណិតហើយស្នើសុំឱ្យក្រុមសេវាកម្មផ្ញើគណនីកំណត់លេខកូដសំងាត់ឡើងវិញ ឬលេខកូដផ្ទៀងផ្ទាត់ទៅឧបករណ៍ប្រើស៊ីម ដែលគ្រប់គ្រងដោយអ្នកឆបោកតាមអ៊ិនធឺរណិតដោយពួកគេ អាចកំណត់គណនីរបស់ជនរងគ្រោះឡើងវិញតាមរយៈប្រើអត្តសញ្ញាណលុកចូល និងចូលគណនីដោយគ្មានការអនុញ្ញាត។ការវាយប្រហារប្រភេទនេះទទួលជោគជ័យទោះបីគណនីត្រូវមានការធានាសុវត្ថិភាពដោយសារការផ្ទៀងផ្ទាត់ពីរកត្តាក៏ដោយ។ កត្តានេះអនុញ្ញាតឱ្យពួក Hacker អនុវត្តទិន្នន័យនិងធ្វើសកម្មភាពចោរកម្មហិរញ្ញវត្ថុដោយគ្រាន់តែលួចយកលេខកូដ OTP ដែលផ្ញើតាមគេហទំព័រទៅលេខទូរស័ព្ទរបស់បុគ្គល។ ក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសអេស្ប៉ាញដែលគេជឿថា ជាផ្នែកមួយនៃក្រុមចោរលួចបានរៀបចំការវាយប្រហារច្រើនជាង ១០០ករណី និងបានលួចប្រាក់ចំនួនប្រមាណចន្លោះពី ៦ ០០០ផោន (៦.៧០០ ដុល្លារ) ទៅ ១៣៧ ០០០ ផោន (១៥៣.៥១៨ ដុល្លារ) ពីគណនីធនាគាររបស់ជនរងគ្រោះដែលមិនបានរំពឹងទុកក្នុងដំណើរការវាយប្រហារមួយលើក។

 ក្រៅពីប្រើប្រាស់មេរោគត្រកូល Trojans ដែលមានគំនិតអាក្រក់ដើម្បីលួចយកអត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះ ជនបន្លំស៊ីមកាតបានប្តូរស៊ីមកាតបន្តដោយទាក់ទងទៅអ្នកផ្តល់សេវាទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ និងផ្តល់ឯកសារក្លែងក្លាយ។ នៅពេលធ្វើសកម្មភាពស៊ីមកាត ឧក្រិដ្ឋជន បានបន្លំផ្ទេរប្រាក់ពីគណនីជនរងគ្រោះដោយប្រើលេខកូដផ្ទៀងផ្ទាត់ដែលធនាគារបានផ្ញើទៅទូរស័ព្ទដើម្បីបញ្ជាក់។ក្រុមឧក្រិដ្ឋជនដែលគេចាប់ខ្លួននៅក្នុងប្រទេសរូម៉ានីបានលួចលុយជាង ៥០០,០០០ ផោន (៥៦០,២៨៥ ដុល្លារ) ពីជនរងគ្រោះនៅក្នុងប្រទេសអូទ្រីស ដោយពួកគេបានប្រើវិធីស្រដៀងគ្នាដើម្បីគ្រប់គ្រងលើទូរស័ព្ទរបស់អ្នកប្រើប្រាស់ និងដកប្រាក់នៅតាមម៉ាស៊ីន ATM ដែលគ្មានកាត។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងារអនុវត្តច្បាប់បានដោះស្រាយបញ្ហាលើការគំរាមកំហែងនេះ។ នៅពីខែវិច្ឆិកា បុរសពីរនាក់នៅរដ្ឋម៉ាសាឈូសេត(Massachusetts) ត្រូវបានចាប់ខ្លួនពីបទបន្លំស៊ីមកាតវាយលុកគណនីអ៊ីនធឺរណិតរបស់ជនរងគ្រោះ និងលួចយកលុយប្រភេទ cryptocurrency ច្រើនជាង ៥៥ម៉ឺនដុល្លារ។ទោះបីការវាយប្រហារប្រភេទនេះទំនងអាចមិនទាន់បាត់ទៅវិញនៅពេលឆាប់ៗនេះក៏ដោយក៏អ្នកប្រើប្រាស់អាចអនុវត្តវិធីមួយចំនួនដើម្បីការពារខ្លួនឱ្យមានសុវត្ថិភាព៖ រៀបចំកូដ PIN ដើម្បីកំណត់ការចូលប្រើស៊ីមកាត លុបលេខទូរស័ព្ទចេញពីគណនីតាមអ៊ិនធឺរណិត និងប្រើកម្មវិធីផ្ទៀងផ្ទាត់ ឬកម្មវិធីឬលេខកូដសុវត្ថិភាពដើម្បីឱ្យគណនីមានសុវត្ថិភាព។ហើយប្រសិនបើអ្នកសង្ស័យថា អ្នកជាជនរងគ្រោះពីការបន្លំស៊ីម គេណែនាំឱ្យអ្នកទាក់ទងជាមួយអ្នកផ្តល់សេវាកម្ម និងអ្នកត្រួតពិនិត្យគណនីធនាគាររបស់អ្នកនៅពេលមានប្រតិបត្តិការដែលគួរឱ្យសង្ស័យ ហើយសូមប្តូរលេខសម្ងាត់របស់អ្នកភ្លាមៗ។