ព័ត៌មាន

ស្មាតហ្វូន Huawei Nova 7 5G និង Nova 7 Pro 5G ទទួលបាននូវវិញ្ញាបនបត្រ TENAA ហើយវាគ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះ

ស្មាតហ្វូនស៊េរីថ្មី Huawei ចំនួនពីរដែលមានលេខម៉ូឌែល JEF-AN10 និង JER-AN00 ទើបតែទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រពី Telecommunication Equipment’s Network Access Managements (TENAA) នៅក្នុងប្រទេសចិន។ សម្រាប់ស្មាតហ្វូនទាំងពីរនេះគឺជាម៉ូឌែល Huawei Nova 7 និង Nova 7 Pro ។

 image

តាមការបញ្ជាក់នៅក្នុងវិញ្ញាបនបត្រ TENAA នេះ លេខម៉ូឌែល JEF-AN10 និង JER-AN00 គឺមានការបញ្ជាក់ថាអាចដំណើរការនូវបច្ចេកវិទ្យា 5G connectivity បាន។ វាមិនទាន់មានការបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់វានៅឡើយទេនៅលើ TENAA នេះ។ ស្មាតហ្វូនទាំងនេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 40W fast Charging ផងដែរ។

image

ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Huawei Nova 6 series នេះ ស្មាតហ្វូនត្រកូល Huawei Nova 7 គឺមានម៉ូឌែល SE model – Huawei Nova 7 SE ដែលមានអេក្រង់ 6.5-inch hole-punch ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង កាមេរ៉ាខាងក្រោយទំហំ 64MP បច្ចេកវិទ្យា 22.5W fast charging និងបន្ទះឈីប Kirin 820 processor ។ របាយការណ៍ជាច្រើនកាលពីពេលមុននេះបញ្ជាក់ថា ស្មាតហ្វូន Huawei Nova 7 series 5G នឹងបង្ហាញខ្លួននក្នុងខែមេសានេះបន្ទាប់ពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei P40 seriesនៅក្នុងប្រទេសចិនរួចមក៕